រឿងទន្សាយនិងផ្លែព្នៅ
ទន្សាយមួយដេកក្រោមដើមព្នៅកំពុងតែលក់ស្កប់ស្កល់ស្រាប់តែផ្លែពនៅមួយធំទុំជ្រុះចាកទងឮសូរប្រាវប្រោខ្ទព្រៃ ។ ឯទន្សាយភ្ញាក់ឡើងមមើមមៃស្ទុះរត់ផ្នែកសល្អក់លឿនទៅមុខ សត្វទាំងឡាយឃើញដូច្នេះស្រែកសួរថា ការណ៍អីលៀនម្ល៉េះ? ទន្សាយឆ្លើយប្រាប់ថា ផែនដីទ្រុឌហើយ!ថ្ងៃអន្សាយើងទាំងឡាយដល់ហើយតើ! កនឯងច្រិបច្រុបដល់ណាទៀត ឯគោ,ក្របី,ប្រើស,រមាំង,ដំរី ។ល។ ខំស្ទុះស្ទាបោលរត់សស្រើតសស្រាមរៀង ៗ ខ្លួនបានទៅជួបរាជសិហ៍ពោធិសត្វមួយសួរថា ថ្ងៃនេះប្ល៉ែកម្ល៉េះមានហេតុអី ? ។ទន្សាយមេក្លោងឆ្លើយថា ជម្រាបលោកធំផែនដីទ្រុឌហើយ ខ្ញុំកំបុងដេកលក់ក្រោមដើមព្នៅស្រាបតែឮសូរប្រាវខ្ពោកខ្ទប់ត្រចៀកខ្ញុំខ្លាចតក្កមាញាប់ញ័ររន្ធត់។ រាជសីហ៍ឮទន្សាយរាយការណ៍ជួនមកប៉ុណ្ណោះយល់ហេតុភ្លាម គិតឃើញថា សត្វទាំងឡាយខ្វះសតិបញ្ញាច្រើនណាស់រកដើមចុងមិនឃើញបានបណ្ដាលនាំឲ្យវិលក្បុងអស់មួយព្រៃ។ ពោធិសត្វឲ្យទន្សាយចូលទៅមើលផែនដីទ្រុឌ ទៅដល់ក្រេកមើលទៅលើឃើញផ្លែព្នៅផ្លែច្រើន ក្រឡេកមើលមកក្រោមដើមឃើញផ្លែព្នៅមួយធំជ្រុះធ្លាក់លើដីថ្មី ៗ ។ ពោធិសត្វសួរទន្សាយថា ហ្នឹងហើយផែនដីទ្រុឌឬ ? ទន្សាយប៉ប្រិចភ្នែកភ្លឹះ ៗ សម្ងំមាត់ឈឹង ពោធិសត្វផ្ដាសាថា អាខិលខូចរបិលរប៉ូចអន្ទះសានាំគេឯងផ្អើលអស់មួយព្រៃធំ៕
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម ថ្ងៃសៅរ៍ ៧ រោចខែបុស្ស ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៥មករា គ.ស.២០០២
និពន្ធក៍ៈ ព្រះតេជព្រះគុណព្រះមេគណ កេសរវិនយោ មហាត្រឹង យន់ ព្រះចៅអធិការវត្តដីក្រហម ថ្ងៃសៅរ៍ ៧ រោចខែបុស្ស ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី ៥មករា គ.ស.២០០២
0 បទពិគ្រោះ:
Post a Comment