Ads 468x60px

Blogger templates

Tuesday, December 23, 2014

គតិលោក

គតិលោក ភាគ១

រឿងតាថេន និង សិស្សបីនាក់


     ឯរឿងចៅសននោះ ដើមឡើយមានសាមេណរ១អង្គ អ្នកស្រុកគេតែងហៅ លោកតាថេន លោកតាថេននោះជានេនខ្ជីខ្ជា លួចមាន់វត្ត ស្ងោរផឹកស្រាស៊ីបាយល្ងាចតែរឿយៗ មានមនុស្ស៣នាក់រួមចូលផឹកស៊ីជាមួយផង។ លុះនៅយូរមកតាថេន រកប្រាក់ នឹង ទិញស្រាពុំបាន ហើយគិតកែ្រងនៅយូរទៅ អ្នកស្រុកគេដឹងថានេនផឹកស្រាគេនឹងបេណ្តញបំបរចាកអារាម ទើបនិយាយពិគ្រោះគ្នា នឹង មនុស្សទាំង៣
នាក់នោះថា យើងនៅក្នុងស្រុកធំនេះ អត្តខាត់ប្រាក់ចាយណាស់ ឧបាសកឧបាសិកា ញោមវត្តនេះ  គេក៏ពុំមានសទ្ធាធ្វើបុណ្យធ្វើទាន នឹង យើងឡើយ។  បើដូចេ្នះ គួរយើង ចេញទៅស្រុកក្រៅ ដើរកកែខៃកុហកបញ្ឆោតអ្នកស្រុកស្រែចំការ ដោយឧបាយកល ផ្សេងៗ គឺអញធ្វើជាលោកធុតង្គរុក្ខមូល ចៅឯង៣នាក់ ធ្វើជាកូនសិស្សឧបដ្ឋាកដើរ តាមក្រោយ ដើរនិយាយបញ្ចុះបញ្ចូលបបួលពួកអ្នកព្រៃអោយគេជឿថា អញវិសេស គេក៏និមន្តធ្វើបុណ្យទាន បានចតុប្បច្ច័យ ហើយសូមយើងកែខៃទិញបាយ ទិញស្រាផឹក ទៅតាមកាល។
     ឯមនុស្សទាំង៣នាក់នោះ ក៏យល់ព្រមតាមតាថេន ក៏រៀបរកឆ័ត្រមុងធុតង្គ នូវ គ្រឿងបរិក្ខារបានព្រមហើយ ទើបនាំមនុស្ស៣នាក់នោះ ចេញចាកស្រុកធំ ដើរទៅ កាន់ស្រុកលើ តាថេនក៏កែ្លងខ្លួនជាលោកសង្ឃធុតង្គដោយព្រៃ ដល់វេលាព្រឹកក៏ចូល ទៅបិណ្ឌបាតក្នុងស្រុកតាមលំដាប់ផ្លូវ ឯបណ្តាមហាជន អ្នកស្រុក ក្រៅកាលបើបាន ឃើញតាថេននោះហើយ ក៏នឹកស្មានថាជាលោកសង្ឃរុក្ខមូលដោយសុចរិត ទើបនាំ គ្នាដាក់បាតប្រគេនចតុប្បច្ច័យផ្សេងៗ អ្នកខ្លះនិមន្តឆាកមហាបង្សុកូល អ្នកខ្លះនិមន្តដារ ឆាន់ធ្វើបុណ្យផ្សេងៗ តាមសទ្ធា អ្នកកាន់ព្រះពុទ្ធសាសនា។ តាថេនបានលាភសក្ការៈ ហើយ ក៏ធ្វើជាសង្រួមអិន្រ្ទីយស្រគត់ស្រគំ ពុំសូវនិយាយស្តីអ្វីច្រើនឡើយ។
     ឯមនុស្ស៣នាក់នោះ តែទៅដល់ទីណាវាក៏នាំនិយាយសរសើរអួតគុណតាថេន ប្រាប់អ្នកស្រុកនោះថា លោកគ្រូយើងនេះ លោកវិសេស ខាងផ្លូវក្នុងពេកណាស់ ទាំងទឹកមន្តក៏ពូកែ ចេះទាំងយឹតមើលហួយ មើលប៉ោក៏ឆុតឆាប់ តែលោកជាអ្នកសន្ដោស មិនមានចិត្តលោភោ ទេ បើអ្នកណាត្រូវចិត្តលោក លោកក៏ប្រោសអោយទានបានសំរេចប្រយោជន៏គ្រប់ប្រការ ពួកយើង៣នាក់ ក៏ឧស្សាហ៏ដើរតាមលោកទាំងម្ល៉េះ នេះ ព្រោះឃើញសិល្បវិជ្ជា ការនោះមែនទែនណាស់។
     ឯពួកមហាជនទាំងឡាយ កាលបើបានស្តាប់ពាក្យអ្នកទាំង៣នាក់ ស្រដីអួតតាថេនដូច្នោះហើយក៏ជឿតាម ទើបនាំគ្នានិមន្តតាថេនសូត្របូជា ព្រះគ្រោះ ខ្លះសូមទឹកមន្ត ខ្លះសូមខែ្សក ខែ្សចង្កេះខ្លះ តាថេនក៏បានលាភសក្ការៈបរិបូណ៌ដោយ ពួកអ្នកក្រៅរាប់អាន តែដល់ពេលយប់ស្ងាត់ ចៅ៣នាក់ វាទៅលួចទិញស្រាទិញបាយមកលៀងគ្នាក្នុងព្រៃតាមវិស័យកិរិយាពាល។
     ឯតាថេននិងអ្នក៣នាក់ វាប្រព្រឹត្តការកោងយ៉ាងនេះរៀងៗទៅតាមផ្លូវ។ លុះថ្ងៃ១ តាថេននាំគ្នាទាំង៣នាក់ដើរទៅដល់ភូមិគោក១ ទើបចូល ទៅកាន់ភូមិនោះ ហើយទៅអង្គុយក្រោមម្លប់ដើមស្វាយខាងជើងភូមិ។ ឯចៅ៣នាក់ វានាំគ្នាចូលទៅក្នុងភូមិនិយាយឃោសនាប្រាប់អ្នកស្រុក ថា លោកធុតង្គនិមន្តមកគង់នៅខាងជើងភូមិនោះឯង បើបងប្អូនត្រូវការប្រាថ្នាការអ្វីៗ ក៏អញ្ជើញយកទឹកតែ ស្ករស ស្លាបារីទៅប្រគេនលោក ចុះ លោកនិមន្តមកនេះ គឺមកចង់ប្រោសសត្វហើយ អ្នកណាចង់បានខែ្សក ខែ្សចង្កេះ ទឹកមន្តការពាររោគអាសន្ន កម្មផ្សេងៗ ក៏សូមអញ្ជើញ ទៅរកលោកអោយឆាប់ចុះ។
     ឯបណ្តាមហាជនប្រុសស្រី នៅទីភូមិនោះលុះលឺថា លោកធុតង្គរុក្ខមូលវិសេស មកដូច្នេះហើយ ខ្លះក៏បានស្លាបារី ខ្លះក៏បានទឹកក្ដៅ ទឹក ត្រជាក់នាំគ្នាទៅរកតាថេន ដល់ហើយក៏ថ្វាយបង្គំសួរទទួលបដិសណ្ឋារៈ ប្រគេនទឹកស្រង់ទឹក ឆាន់ ស្លាម្លូភេសជ្ជៈតាមសទ្ធា ហើយសំពះសួរ ថា ព្រះករុណាម្ចាស់និមន្តមកពីស្រុកណាព្រះករុណា។ តាថេនឆ្លើយថា៖
    ​- ចំរើនពរអាត្មាភាពនេះនៅក្នុងក្រុងចេញមកធុតង្គយូរខែហើយទើបតែថ្ងៃនេះ មានហេតុជាការមិនស្រួលនៅភូមិស្រុកញាតិញោមនេះ បានជាអាត្មាភាពខំឧស្សាហ៍ដើរមកនេះ។
    ឯពួកអ្នកស្រុកនោះលុះលឺតាថេនថា ដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យឡើងគ្រប់គ្នា ទើបនាំគ្នាសួរតបថា៖
    - ករុណាម្ចាស់,មានពុទ្ធដិកានេះយល់ប្លែកពេកណាស់ចុះលោកម្ចាស់ យល់ហេតុភូមិ យើងនេះមិនស្រួលយ៉ាងណា? តាថេនថា៖
    - ញាតិញោមអើយ, អាត្មាអង្គុយធម៌យប់មិញនេះ ក៏ឃើញហេតុអន្តរាយ នឹង កើតមានដល់ញាតិញោម ក្នុងភូមិនេះទាំងអស់គ្នា គឺឃើញ ថា ភូមិនេះនៅតែ៧ថ្ងៃទៀត នឹងមានអសនីបាត គឺរន្ទះបាញ់មកត្រូវ ភូមិនេះដល់នូវសេចក្តីវិនាសសូន្យទាំងភូមិជាម្តង អាត្មាគិតអាណិតដល់ ញាតិញោមរាល់គ្នាណាស់ បានជាខំឧស្សាហ៍មកនេះ ប្រាថ្នា នឹង ប្រាប់សេចក្តីនោះអោយញាតិញោមបានដឹងខ្លួនជាមុន ថាបើញោមឯណា ចង់អោយរួចអំពីកាឡកិណីសេចក្តីវិនាសនោះមានតែរើផ្ទះសំបែងចេញអំពីទីចាស់ទៅតាំងនៅភូមិក្រៅជាថ្មីទៀត នោះទើបបានផុតភ័យអំពី អសនីបាតនោះបាន។
     ឯបណ្តាមហាជនទាំងឡាយនោះ លុះលឺតាថេនថាដូច្នេះហើយ ក៏កើតសេចក្តីភិតភ័យទាំងអស់គ្នា ទើបតបថា សូមទានករុណាម្ចាស់ បើដូច្នេះសេចក្តីភ័យនោះ នឹង មានដល់យើងខ្ញុំហើយ តែថាការដែលថារើផ្ទះសំបែងអំពីភូមិនេះចេញទៅនោះ យល់ថាជាការលំបាកណាស់ បើដូច្នេះករុណាម្ចាស់ នឹងមានឧបាយកលល្មមឧបទេស កែខៃសេចក្តីអន្តរាយអំពី រន្ទះនោះជាបានខ្លះឬទេ ឱ! ញាតិញោមចង់គិតកែខែឧប ទេសនោះ ចាំអាត្មាអង្គុយធម៌មើលសិន ថាហើយ តាថេនតាំងឧជទៀនធូប ហើយតាំងសមាធិអង្គុយធ្មេចភ្នែកបានតិច ក៏បើកភ្នែកហើយថា បានញោម តែត្រូវខាតទុនខ្លះទើបអាចធ្វើបាន។ ករុណាម្ចាស់មិនអីទេ ទោះបង់ខាតធនធានប៉ុន្មានៗ ក៏មិនថាដែរ ធ្វើមេ្តចឯងដល់នូវសេចក្តី វិនាសហើយ សូមនិមន្តលោកគ្រូម្ចាស់បង្គាប់ចុះ។ តាថេនក៏ធ្វើជាមាយាហើយប្រាប់ថា អោ! ញាតិញោមអើយ អាត្មានេះជាសង្ឃផង នឹង បង្គាប់បញ្ជាទៅក៏ដូចជាមិនគួរ នឹង ភេទឯងជាសមណៈនោះសោះ ត្បិតភ្លើងរន្ទះនោះតាមបាលីថា អសនី គឺថាអសុរាប្រែថាយក្ខខ្មោចនោះ វាគាប់ចិត្តតែនិងស្រា បាយសាច់ញាំភ្លាមាន់ស្ងោ ររៀបបូជាពលិការវា ហេតុនោះបានជាអាត្មាទាស់ណាស់ ព្រោះឯងជាលោកសង្ឃ។ ករុណា ម្ចាស់ កុំព្រួយព្រះហរិទ័យឡើយនិមន្តបង្គាប់ចុះ យើងខ្ញុំនឹងធ្វើតាម។
    តាថេនបានឱកាសដូច្នេះហើយ ក៏អោយធ្វើរោងពិធី១ខ្នង នៅក្រៅភូមិហើយអោយធ្វើរាជវ័តិ ទង់ ឆ័ត្រ ស្លាធម៌ បាយសី ជមចារ គ្រឿង ចំអាប បង្អែមផ្សេងៗ យកទៅតាំងនៅរោងពិធី។ ឯមនុស្សទាំងឡាយ ក៏នាំគ្នាធ្វើតាមពាក្យតាថេននោះសព្វប្រការ ឯតាថេនក៏នាំគ្នា៣នាក់ ចូលទៅក្នុងរោង ហើយយកអំបោះចងព័ទ្ធសីមា៧ជាន់ ហើយប្រាប់អ្នកស្រុកថា ញាតិញោមទាំងអស់នេះ សុទ្ធសឹងជាមនុស្សមានគ្រោះធំ ត្រូវតែនៅក្រៅរោងពិធីនេះ តាថេនថាហើយទើបសរសេរសំបុត្របិទនៅមាត់ទ្វារនោះថា កុំអោយនរណាចូលក្នុងរោងពិធីនេះឡើយ ថាបើ នរណាកាត់អំបោះសីមាកន្លងចូលដល់ ក្នុងរោងហើយអ្នកនោះ នឹង ទៅជាឆ្កួតឈឺស្លាប់កើតវិបត្តផ្សេងៗ។ បណ្តាអ្នកស្រុកធ្វើតាមតាថេន ហាមទាំងអស់ នាំគ្នាហាមកូនចៅកេ្មងតូចធំ កុំអោយចូលទៅក្នុងរោងពិធីនោះ។
    ឯតាថេនបានអោកាសស្ងាត់ហើយ ក៏នាំគ្នាទាំង៣នាក់ ស៊ីបាយផឹកស្រាតាមអំពើពាល លុះស្រវឹងស្រាខ្លាំងក៏តាំងនិយាយកោកៗ ប្រកែកគ្នា ទៅវិញទៅមក គឹកកងក្នុងរោង លុះដល់នៅបានពីរបីថ្ងៃមានកេ្មងប្រុសម្នាក់អាយុ ១៤ ឬ១៥ឆ្នាំឈ្មោះចៅ សន កេ្មងនោះវាទៅឃ្វាលក្របីនៅ វាលស្រែ។ ដល់ពេលថ្ងៃល្ងាចត្រជាក់ ចៅសន វាដេញក្របីទៅផ្ទះបរទៅខាងរោងពិធីនោះ បានលឺសំលេងចៅពាលទាំង៤នាក់ផឹក ស៊ីប្រកែក គ្នាកោកកាកដូច្នេះហើយ ចៅសនគិតថាសំលេងយ៉ាងនេះ ទំនងជាមនុស្សស្រវឹងស្រា យ៉ាងលោកសង្ឃនោះផឹកស្រាទេដឹង បើដូចេ្នះគួរអញ លបទៅមើលអោយជាក់ច្បាស់ ទោះវាឆ្កួត ឬ ឈឺចាប់យ៉ាងណាក៏តាមចុះ អញប្រថុយលបមើល គិតហើយក៏ដើរលបចូលទៅដល់ប្រប ជញ្ជាំងរោង ហើយលួចបើកស្លឹកត្នោតដែលបាំងនោះគន់មើលទៅក្នុងរោង ក៏ឃើញចៅពាលទាំង៤នាក់ អង្គុយដំកងគ្នាស៊ីបាយ ផឹកស្រា ដោយអំពើពាល។ ចៅសនឃើញច្បាស់ហើយក៏នឹកថា យីអាដែងអស់នេះ ផឹកស្រាស៊ីបាយល្ងាចទេតើពុទ្ធោៗ ឱ ម៉ែឳអញទៅជឿអាពួកនេះ ឆ្កួតទទេ ទាំងអ្នកស្រុកក៏ជឿចុះចូលវា អោយវាបញ្ឆោតអស់ខ្លួនមែនហើយ បើដូច្នេះគួរអញ ទៅប្រាប់ម៉ែឳអោយគាត់បានដឹងផងចុះ គិត ហើយក៏ដើរថយចេញម្នីម្នារត់ត្រង់ទៅផ្ទះ បានឃើញម្តាយនៅលើផ្ទះ ចៅសនក៏ប្រាប់ម៉ែ ម៉ែ! ម៉ែឯងទៅជឿអីលោកសង្ឃធុតង្គនោះមិនពិត ជាលោកសង្ឃល្អទេ វាកែ្លងក្លាយទេម៉ែ ខ្ញុំបានឃើញវាផឹកស្រា ស៊ីបាយល្ងាចអំបាញ់មិញនេះឯង។
    ឯនាងជាម្តាយបានលឺពាក្យកូនប្រាប់ដូច្នេះហើយ ក៏ពុំមានសតិសម្បជញ្ជៈ នឹងត្រិះរិះអោយច្បាស់លាស់ដោយជឿពាក្យតាថេនថា នរណា កាត់សីមាចូលក្នុងរោងពិធីលោក អ្នកនោះនឹងឆ្កួតប្រាកដ ទើបកើតភិតភ័យតក្កមាហើយសួរថា «ចៅសន ឯងចូលទៅក្នុងរោងពិធីលោក ឬអី?» ចៅសនថា «បាទខ្ញុំបាទលួចលបចូលទៅឃើញ វាកំពុងតែផឹកស៊ីទាំង៤នាក់ណា៎ម៉ែ» ម្តាយថា «ឱ កូនអើយ លោកបានហាមទាំង អស់គ្នាថា កុំអោយនរណាចូលទៅក្នុងសីមារោងពិធីលោក ឥឡូវកូនឯងចូលទៅនោះ ត្រូវដូចលោកថា អ្នកណាចូលហើយអ្នកនោះនឹង ឆ្កួតមិនខាន ឥឡូវឯងឆ្កួតហើយ តើកូនគួរអីទៅថាលោកសង្ឃផឹកស្រានោះ លោកជាអ្នកដើរធុតង្គវិសេសណាស់។
    ចៅសនប្រកែកថា «ម៉ែឯងមិនជឿខ្ញុំឬ? ខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយ អាដែងទាំង៤នាក់នោះ វាមកកែ្លងបញ្ឆោតគេយកលាភទេ អ្នក ណាទៅជឿវាក៏គង់ នឹង ខូចខ្លួន។ ឯនាងម្ដាយមិនស្តាប់ ចេះតែថា អាឯងចូលក្នុងសីមាលោកវាឆ្កួតមែនហើយ។ ឯបណ្តាពួកញាតិនៅជិតខាង បានលឺចៅសននិងម្តាយប្រកែកគ្នាដូច្នេះហើយសឹងឆោឡោឡើងទៅសួរថា ម្តេចចៅសនវាចូលទៅក្នុងសីមាលោកនោះឬអី? នាងម្តាយក៏ ប្រាប់ទៅថា អើឯងអើយវាចូលទៅក្នុងសីមាលោក ឥវាឆ្កួត វរណាស់ទៅតាំងតែជេរលោកសង្ឃនោះផ្សេងៗ។
    ឯពួកញាតិក៏នាំគ្នាស្តីបន្ទោសចៅសន ហើយថាឆ្កួតមែនហើយ ធ្វើម្តេច នឹង រកគ្រូឯណានឹងមើលបាន។ ឯចៅសន លឺពួកញាតិបន្ទោស ដូច្នេះហើយ ក៏ខឹងណាស់ តាំងជេរដាសពាសទៅ ដល់ប្រកែកនឹងគេមិនឈ្នះ វាក៏យំផងព្រោះដោយសារកេ្មង ឯពួកញាតិក៏រិតតែជឿថា ចៅសនឆ្កួតមែន គឺពីដើមគ្រាន់តែថាលោកសង្ឃផឹកស្រា ឥឡូវ វរខ្លាំងតាំងយំជេរគេឯងតែផ្តាស មិនស្គាល់ចាស់កេ្មងផង ឯនាងម្តាយនោះ ក៏ភិតភ័យ ទើបរត់ទៅឯរោងពិធីតាថេន ដល់ហើយស្រែកហៅទៅថា «ឱ ករុណាម្ចាស់សូមេមត្តាប្រោសសត្វ សូមទាននិមន្តចេញមកខាង ក្រៅរោងសិន ត្បិតសត្វកើតវិបត្តិហើយ ព្រះគុណម្ចាស់»។
    ឯតាថេន លឺនាងសិកា និមន្តអោយចេញដូច្នេះ ក៏ស្ទុះម្នីម្នាជូតមាត់ជូតកស្អាតហើយតាំងគ្រងចីវរជាបរិមណ្ឌលពាក់ ផ្គាំកាន់ឈើច្រត់ដើរ លបៗចេញមកក្រៅហើយសួរ «កើតអីញោម បានជាភិតភ័យ រលះរលាំងយ៉ាងនេះ។ នាងសិកានោះ ក៏អង្គុយលុតជង្គង់ប្រណម្យដៃទូលថា «លោកម្ចាស់ឥឡូវនេះចៅសនកូនខ្ញុំករុណាវាចូលមកក្នុងសីមាលោកម្ចាស់ ឥឡូវកើតវរ ទៅជាឆ្កួតពុំដឹងអី ចេះតែសែ្រកយំជេរគេឯងពាស ទៅជេរត្រូវទាំងលោកម្ចាស់ផង»។ តាថេនឆ្លើយថា «ញោម អាចក្តី (អាចក្តី អ្នកដឹងសេចក្តីខុសត្រូវ ពាក្យបព្វជិតនិយាយជំនួសឈ្មោះ ខ្លួន និយាយទៅរកគ្រហស្ថ ដូចពាក្យអាត្មាដែរ ឥឡូវមិនឃើញមានប្រើពាក្យអាចក្តីនេះទេប្រើ អាត្មាវិញ) បានហាមហើយថា កុំអោយប្រហែស អោយហាមកូន ហាមចៅកុំអោយវាចូលក្នុងសីមាពិធីនេះ កែ្រងវាកើតហេតុឥឡូវមែនៗ ដូចពាក្យអាចក្តីថា ចុះឥឡូវនេះវានៅឯណាកូន ញោមនោះ។ ករុណាម្ចាស់វានៅឯផ្ទះខ្ញុំករុណាឯនោះ។ អើបើដូច្នេះ ញោមទៅនាំខ្លួនវាមកឯរោងពិធីនេះ អាចក្តី នឹងមើលរោគឆ្កួតនោះណា៎ ញោម នែញោម ពាក្យចាស់លោកថាបន្លាមុត តោងយកបន្លាជោះ ទឹកចូលត្រចៀកតោងយកទឹកចាក់ រោគឆ្កួតកើតមកពីរោងពិធី តោងមក មើលរក្សា ឯរោងពិធីទើបសះស្បើយបាន។
    ឯនាងសិកានោះក៏សំពះលាតាថេន វិលទៅពឹងបងប្អូនប្រុសៗ ៣-៤នាក់អោយជួយចាប់យកខ្លួនចៅសនមកប្រគល់អោយតាថេន។ ឯចៅ សននោះត្រូវគេចាប់ដឹកនាំទៅដូច្នោះ ក៏រិតតែខឹង នឹង ពួកញាតិតាំងបំរះននៀលជេរគេជេរឯង ហើយយំទៅតាមភាសាកេ្មង តែធន់ពុំបាននឹង កំលាំងមនុស្សចាស់គេក៏នាំគ្នាចាប់សែងពនាំទៅដល់រោងពិធីនោះ។ ឯតាថេនក៏បបួលគ្នាទាំង៣នាក់ចេញមកក្រៅរោងហើយទទួលយកចៅ សនចូលទៅក្នុងរោង តាថេនក៏ប្រាប់ទៅថា ញោមទាំងអស់គ្នាសុទ្ធតែជាអ្នកមានគ្រោះ នឹង នៅជិតរោងពិធីនេះពុំបាន កែ្រងខ្មោចព្រាយអសនី នោះវាចូលរូប អាត្មានឹងស្រោចទឹកមន្តចៅសន ហើយខ្មោចដែលនៅក្នុងរូបចៅសន វានឹងស្រែកជាខ្លាំងពុំខាន បើដូច្នេះ ចូរញាតិញោមទាំង អស់គ្នា ចៀសចេញទៅផ្ទះវិញអោយឆាប់ កុំនៅយូរកែ្រង ខ្មោចវាចូល ឯរូបចៅសននេះមិនអីទេ តែស្អែកខានស្អែកគង់ នឹង ជាមិនខាន។
    ឯពួកញាតិចៅសនលឺតាថេនថាដូច្នោះ ក៏នាំគ្នាសំពះលាលោកតាថេនវិលទៅផ្ទះទីទៃៗទៅ។ ឯតាថេនចូលទៅក្នុងរោងពិធី ហើយអោយគ្នា បីនាក់នោះចងចៅសនខ្ជាប់នឹងសសររោង តាំងកាន់រំពាត់ផ្តៅទាំង៤នាក់ ហើយកំហែងសួរចៅសនថាអើ អាសនអាឯងថា ឃើញអញផឹក ស្រាមែនឬដូចេម្តច? ចៅសនឆ្លើយថា អើមែនខ្ញុំឃើញលោកតាឯងផឹកស្រា ស៊ីបាយល្ងាចប្រាកដទាំង៤នាក់។ ពួកទាំងនោះក៏កើត ទោសោ ហើយវាយចៅសន៤-៥រំពាត់ ចៅសនក៏សែ្រកយំដោយសំលេងខ្លាំងៗ ទាំង៤នាក់ក៏សាកសួរទៀតថា ដូចម្តេចអាសនឯងថា ពួកយើងផឹកស្រា មែនឬដូចម្តេច? ចៅសនថា អើអាឯងផឹកស្រាមែន អញឃើញច្បាស់នឹងភ្នែកអញហើយ។ អា៤នាក់ក៏រឹតតែវាយខ្លាំងលើសមុន។ ចៅសន បាននូវសេចក្តីវេទនា ឈឺចាប់ពន់ពេកណាស់ ដល់ក្រោយទើបគិតថា ឱអញនេះជាមនុស្សកេ្មងម្នាក់ឯង គេឆ្កួតពេញស្រុកទៅហើយតែឯង មិនធ្វើឆ្កួតតាមគេនោះ អាដែងពួកពាលនេះវានឹងវាយអញដល់សេចក្តីស្លាប់មិនខានឡើយ។ ណ្ហើយចុះតោងធ្វើជាឆ្កួតតាមវាទៅចុះ ទើប រក្សាខ្លួនសុខបាន ចៅសនគិតដូច្នេះហើយ ទើបលើកដៃសំពះតាថេនហើយ សាសព្ទប្រាប់ទៅថា ករុណាម្ចាស់ ខ្ញុំករុណានេះឆ្កួតពិតមែនហើយ សូមទានប្រោសអត់ទោស ខ្ញុំឆ្កួតមិនដឹងខ្លួនមិនដឹងប្រាណទេព្រះគុណ បានជាថាព្រះគុណផឹកស្រា នោះគឺព្រះគុណពុំមែនឆាន់ស្រាទេ ខ្ញុំឆ្កួតមែន ហើយ ឥឡូវខ្ញុំដឹងខ្លួនជាសះស្បើយហើយ រាងចាលហើយ ពីនេះទៅទៀត ខ្ញុំមិនថាព្រះគុណផឹកស្រាទេទាន។ តាថេនថា អើបើឯងលែងថា អញផឹកស្រា រាងចាលហើយអញក៏លែងវាយឯងតែត្រឹមនេះ។
    ករុណា ខ្ញុំព្រះករុណាលែងថាព្រះគុណឆាន់ស្រាហើយអំពីថ្ងៃនេះតទៅ ករុណាម្ចាស់។ អើបើមែនដូច្នេះអញក៏លែងវាយឯង បើឯងនៅតែ ថាអញៗ ក៏វាយឯងទាល់តែស្លាប់។ ថាហើយតាថេនក៏អោយស្រាយចំណងចៅសន ឃាត់ឃាំងចៅ សនមិនអោយចេញទៅក្រៅរោង។ ឯចៅសនសោតទល់ចំណេះ ក៏នៅបំរើអា៤នាក់នោះទៅតាមអធ្យាស្រ័យ លុះថ្ងៃគំរប់៧ ជាពេលយប់ស្ងាត់ចៅសនក៏ដេកលក់ទៅ។ ឯចៅ ពាល៤នាក់នោះតាំងរើគ្រឿងកំណល់ពិធីយកប្រាក់ យកសំពត់ ផ្តិល ជើងពាន វេចសំពាយហើយ ក៏នាំគ្នាលបរត់ចេញចាកស្រុកនោះទៅ កាន់ស្រុកដទៃទៅ។
    លុះវេលាព្រឹកចៅសនភ្ញាក់ឡើង ស្រាប់តែស្ងាត់ឈឹងទាំងរោង មើលទៅគ្រឿងតាំងពិធីនោះ ក៏បាត់អស់រលីងគ្មានសល់ដល់តិចឡើយ ចៅសន ក៏ដឹងថាតាថេនលួចរបស់ទ្រព្យរត់ទៅអស់ហើយ ទើបចៅសនដើរចេញចាករោងចូលទៅផ្ទះអាត្មា។
    ឯបណ្តាញាតិមិត្តឃើញចៅសនដើរមកដូច្នាះហើយ សួរថា ដូចម្តេចទៅ ជីសនអើយរោគនោះបានស្រាកស្រានធូរខ្លួនប្រាណខ្លះហើយ ឬដូចម្តេចទៅ? ចៅសនក៏តបថា នៅឡើយ តែថា ឥឡូវនេះអំពើចំកួតនោះ វានៅលើអ្នកស្រុកទាំងអស់គ្នា អើឯងជាៗសោះ គេឆ្កួតពេញ ទាំងស្រុក ក៏ត្រលប់ថាឯងឆ្កួតវិញ អើមីងមា យាយតាទាំងអស់គ្នាទៅជឿអាមនុស្សពាលនោះទុកជាគ្រូ ថាលោកធុតង្គរុក្ខមូលវិសេសណាស់ ឥឡូវគ្រឿងប្រដាប់ដែលតាំងពិធីពលីការនោះ លោកធុតង្គទោះបន្លុង ឆាកយកទៅអស់ហើយអោយអញ្ជើញទៅមើលចុះ។ ថាហើយចៅ សនក៏ដើរត្រង់ទៅផ្ទះ ឯបណ្តាអ្នកស្រុកបានលឺចៅសនថាដូច្នេះហើយ ខ្លះក៏សង្ស័យថា កែ្រងពិតដូចពាក្យចៅសនថាឬ ទើបនាំគ្នាទៅឯរោង ពិធី ស្រាប់តែឃើញស្ងាត់ឈឹងសូន្យ ក៏ចូលទៅក្នុងរោង យល់របស់ទ្រព្យខ្លួននោះវិនាសអស់ទៅ ដោយដៃមនុស្សពាលទាំង៤នាក់នោះឯង ហើយទើបនាំគ្នាមកផ្ទះទីទៃៗកើតសេចក្តីវិប្បដិសារីរលឹកទោស អាត្មា ឃើញថាជាមនុស្សឥតបញ្ញា ទៅជឿពាលអោយវាបញ្ឆោតបាន គឺ ខ្លួនឆ្កួតប្រាកដ ចៅសនគ្នាជាសោះក៏នាំគ្នាជឿថាឆ្កួតវិញ។

គតិលោក ភាគ១(ត)

ការបំបែកមិត្ត (តចប់)

កថាទី១០
រឿងត្រដេវវិចញីឈ្មោល និង សមុទ្រ
លើត្រើយសមុទ្រទក្ខិណា មានត្រដេវវិចញីឈ្មោលអាស្រ័យនៅ។ កាលដល់ពេលពង ត្រដេវវិចញីនិយាយទៅកាន់ត្រដេវវិចឈ្មោលថា «អ្នកបងជាទីពឹង!ខ្ញុំជិតពងហើយ សូមអ្នកបងរៀបចំកាច់សំបុកទុកពងក្នុងទីដទៃ អោយបានសុខស្រួលជាងនេះ»។ ត្រដេវវិចឈ្មោលសួរតបទៅវិញថា «ហៃអូន! ទីនេះមិនសមគួរនឹងពងរឺអ្វី ។ ត្រដេវវិចញីឆ្លើយប្រាប់ថា «ទីនេះប្រកបដោយភ័យធំ រលកសមុទ្រអាចបោក មកផាត់យកពងយើងទៅបាន» ត្រដេវវិចឈ្មោលនិយាយដោយការមើលងាយថា «យី! អីបងអិតកំលាំងតស៊ូ បណ្តោយអោយរលកសមុទ្របោកយកពងទៅបានត្រដេវវិចញីអស់សំណើច សើចហើយឆ្លើយតបថា «នែអ្នកស្វាមី! ចុះអ្នកបងនិង សមុទ្រអ្នកណាធំជាអ្នកណា?ព្រោះថា៖
១៥០ - នរជនណាដឹងច្បាស់ថាគួរ រឺមិនគួរប្រកបដើម្បីកំចាត់បង់នូវសេចក្តីវិនាស នរជននោះកាលដឹងថា «ទីនេះមានអន្តរាយ» ដូច្នេះហើយ មិនលិចលង់ផុងគំនិតនាំអោយវិនាស ក្នុងគ្រាក្រទុក្ខលំបាកឡើយ។
១៥១ - ការប្រារព្ធធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនអែង១ ការប្រណាំងប្រជែងតស៊ូអ្នកមានកំលាំងជាង១ ការទុកចិត្តស្រ្តីទាំងឡាយ១ ទាំង៤ ប្រការនេះឈ្មោះថាបើកទ្វារអោយដល់ម្រឹត្យុទាំងរស់»។កាលនោះអែង ត្រដេវវិចញី ប្រកែកមិនឈ្នះត្រដេវវិចឈ្មោលក៏ព្រមពងនៅលើឆ្នេរសមុទ្រនោះទាំងសេចក្តីទុក្ខព្រួយ។ កាលដែលបក្សីញីឈ្មោលជជែកគ្នា សមុទ្របានស្តាប់អស់អាថិសេចក្តីតាំងពីដើមដល់ចុង ក៏ចង់ដឹងសក្តានុភាពសត្វញីឈ្មោលនោះ ទើបផាត់រលកធំៗមកបោកយកពងអស់ទៅ។ លំដាប់នោះ ត្រដេវវិចញីកើតទុក្ខសោកសៅ ទង្គឹះខ្សឹកខ្សួលក្តៅចិត្ត យំបណ្តើរនិយាយប្រាប់ស្វាមីបណ្តើរថា «នែ អ្នកបងជាទីពឹង! ម៉េចមិនជឿពាក្យខ្ញុំ អិលូវនេះ ក្តីទុក្ខធ្លាក់មកដល់យើងហើយ ពងវិនាសអន្តរធានបាត់អស់រលីង»។ ត្រដេវវិចឈ្មោលឆ្លើយតបដោយអួតអាងថា «អូនអើយ! ប្អូនកុំភ័យបារម្ភថ្វីទុកងារអោយបងចុះ» និយាយដូច្នេះហើយស្រែកកញ្ជៀវ ខ្ញៀវខ្ញាហាហៅហ្វូងបក្សីទាំងឡាយ អោយចូលមកប្រជុំផ្តុំគា្នបានស្រេចកាលណា ក៏ហិចហើរទៅកាន់សំណាក់គ្រុឌជាស្តេចបក្សី លុះទៅដល់ទីឋានគ្រុឌហើយ ត្រដេវ វិចឈ្មោលនិយាយរៀបរាប់ព្រឹត្តិការណ៍ទាំងអស់ ប្តឹងគ្រុឌបក្សាដ៏មានបុណ្យដែលជាស្តេចគ្រប់គ្រងរក្សាពពួកបក្សី អោយដឹងសេចក្តីសព្វគ្រប់ប្រការថា «ទេវៈ!ខ្ញុំបាទ បានតាំងទីឋានកាច់សំបុកទុកពងអាស្រ័យនៅឆ្នេរសមុទ្រ មិនបានប្រព្រឹត្តឆ្គាំឆ្គងអោយខុសគន្លងធម៌ទេ អិលូវសមុទ្រកំណាចចង្រៃនេះ ផាត់រលកមកបោកយកពងខ្ញុំបាទ ទៅអស់រលីង ខ្ញុំបាទកើតទុក្ខពុំសុខចិត្តទើបចូលមកក្រាបប្រណិប័តជំរាបព្រះបាទម្ចាស់អោយជ្រាប»។ កាលនោះគ្រុឌស្តេចបក្សីបានស្តាប់សំដីត្រដេវវិចប្តឹងដូច្នោះហើយ ចូលទៅក្រាបបង្គំព្រះនរាយណ៍បរមអិសូរដ៏ជាកំពូល អ្នកមានបុណ្យស្តេច ជាអ្នកកសាងលោក ជាអ្នកគ្រប់គ្រងលោក និងជាអ្នកប្រល័យលាញលោកអោយទ្រង់ជ្រាបតាមដំណើរសេចក្តី។ ព្រះនរាយណ៍ កាត់សេចក្តីអោយសមុទ្រយកពង មកសងត្រដេវវិចឈ្មោលវិញ។ គ្រុឌស្តេចបក្សីទទួលទេវអោង្ការតំកល់លើត្បូងទុក ជាទីគោរពហើយត្រលប់វិលមកវិញ មកបង្គាប់សមុទ្រអោយយកពងទៅប្រគល់ អោយបក្សីញីឈ្មោលវិញក្នុងកាលនោះហោង។ ព្រោះហេតុនោះអែងបានជាខ្ញុំបាទ(ចចកទមនកៈ)ជំរាបថា «នរជនមិនដឹងភាវៈនៃការទាក់ទងជនដទៃហើយ»ដូច្នេះជាដើម(លេខ ១៤៩)សីហៈបិង្គលកៈ សួរបញ្ជាក់ថា «ធ្វើម្តេចយើងគប្បីដឹងបានថាសញ្ជីវកៈមានគំនិតក្បត់យើង។ ចចកទមនកៈ និយាយដំណើរទំនងប្រាប់ថា «សញ្ជីវកៈនេះជាសត្វព្រហើនណាស់ កាលណាវាចូលមកទេវបាទម្ចាស់ វាសំដែងអាការធ្វើហាក់ជាគោរពកោតក្រែង ហើយបង្ហាញស្នែងតំរង់ទៅមុខ កាលនោះទេវបាទម្ចាស់គង់ជ្រាបមិនខាន»។ ចចកនិយាយហើយដើររលះលាំងចូលទៅរកសញ្ជីវកៈបង្ហាញអោយសញ្ជី វកៈមើលឃើញខ្លួន ធ្វើទឹកមុខស្រងូតហាក់ជាមានភ័យធំខ្លាំងណាស់។ អែគោសញ្ជីវកៈមើលឃើញចចកត្រេកអរសាទរណាស់ សួរចៅរ៉ៅទៅថា «ហៃបងចចកដ៏ចំរើនអើយ! មានការអ្វីរលះលាំងដូច្នេះ រឺមួយសុខសប្បាយជាទេហៈ?» ទមនកៈឆ្លើយដោយអុបាយថា «អោលោកអើយ! ធម្មតាធ្វើជាខ្ញុំបំរើរាជការផែនទឹកផែនដីរកក្តីសុខ សប្បាយមកពីណា ព្រោះថា៖
១៥២ នរជនណាធ្វើជារាជសេវកាមាត្យ នរជននោះត្រូវតែពឹងសម្បត្តិដែលនៅក្នុងអំណាចនៃជនដទៃ មានចិត្តមិនដែលបានស្ងប់ក្សេមក្សាន្តល្ហែល្ហើយទេ ព្រមទាំងមិនទុកចិត្តក្នុងជីវិតខ្លួនថែមទៀតផង។
១៥៣ នរណាបានទ្រព្យសម្បត្តិហើយ មិនឡើងចាងនរណារលុះក្នុងអំណាចវិស័យខ្លួន ហើយអាចរលត់ក្តីទុក្ខទោសអន្តរាយបានលើផែនដីនរណាមានចិត្តរឹង មិនធ្លោយខ្លួនដួលព្រោះស្រ្តីមួយទៀតនរណាជាទីស្រលាញ់នៃព្រះរាជាក្នុងលោកនេះ នរណាមានអំណាចខ្លាំង មិនចូលទៅក្នុងកណ្តាប់ដៃនៃព្រះកាលនរណាជាអ្នកសូមទានហើយបានដល់ក្តីគោរពដ៏ខ្ពង់ខ្ពស់មួយវិញទៀតនរណាដែលធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទុរជនហើយបានត្រលប់ជាបុរសបរិបូណ៌ដោយក្តីក្សេមក្សាន្ត?។សញ្ជីវកៈសួរដោយងឿងឆ្ងល់ថា«បងសំលាញ់អើយ! បងនិយាយនេះតើចង់ថាដូចម្តេច។ ចចកទមនកៈឆ្លើយប្រាប់ថា៖ «ចុះអោយខ្ញុំ ជាបុគ្គលមានបុណ្យតិច សក្តិតូចប្រាប់ដូចម្តេចទៅទៀតចូរមើល! លោកថា៖
១៥៤ - ខ្លួនខ្ញុំនេះ ដូចជាបុគ្គលលិចលង់ក្នុងមហាសមុទ្រ មានតែពស់កាចសំរាប់ តោង និងលែងក៏មិនកើតនឹងប្រតោងកាន់ពស់ទៅទៀតក៏មិនកើត ពេលនេះលំបាកចិត្តខ្វល់គំនិតខូចអស់ហើយដូចអ្នកតោងពស់ដូច្នោះអែង។
១៥៥ - មួយចំណែក ក្តីស្និទ្ធស្នាលចំពោះព្រះរាជា វិនាសអស់ហើយ មួយចំណែកទៀត ក្តីស្និទ្ធស្នាលចំពោះញាតិសន្តាន ក៏វិនាសដែរ អោយរូបខ្ញុំធ្វើដូចម្តេច?អោយ រូបខ្ញុំទៅអែណា ខ្លួនខ្ញុំដូចជាធ្លាក់ក្នុងកណ្តាលសមុទ្រសាគរ គឺក្តីទុក្ខស្រេចទៅហើយ។ ចចកនិយាយបណ្តើរដកដង្ហើមធំឃូរវែងៗបណ្តើរ ហើយអង្គុយធ្វើមុខក្រៀមផ្អេះ។ សញ្ជីវកៈអង្វរសួរថា «បងសំលាញ់! ចូរបងប្រាប់អោយជាក់លាក់មកមើល! ក្នុងចិត្តបងតើមានគិតអ្វីខ្លះ។ ចចកធ្វើអាការហាក់ដូចជាតូចចិត្តណាស់ អោនទៅជិតត្រចៀកហើយនិយាយខ្សឹបបន្តិចៗប្រាប់គោថា «មែនពិត បើតាមក្តីសិ្នទ្ធស្នាលចំពោះព្រះរាជា ខ្ញុំមិនគួរយករឿងអាថិកំបាំងព្រះអង្គមកនិយាយបរិហារអោយគេអែងដឹងលឺទេ តែដូចរូបបងខ្ញុំនឹងលាក់លៀមមិនកើតព្រោះបងបាននៅក្នុងទីនេះក៏ដោយសារខ្លួនខ្ញុំនាំមកដែរ អែខ្ញុំក៏ចង់បានអានិសង្សទៅកើតក្នុងឋានសួគ៌គួរតែស្រាយអាថ៌កំបាំងជាប្រយោជន៍ប្រាប់អោយដឹងមុន សូមបងស្តាប់មើល! ម្ចាស់យើងប្រែចិត្តចេញពីបងហើយ បាននិយាយរហស្យការប្រាប់ខ្ញុំដោយសំងាត់ថា «អញបំរុងនឹងសម្លាប់សញ្ជីវកៈយកសាច់ស៊ីនិងចែកចាយបរិវារអោយស៊ីចំអែតផ្ទៃហើយ» សញ្ជីវកៈបានស្តាប់ពាក្យនេះហើយ ធ្លាក់ទឹកមុខជ្រុបតូចចិត្តក្រៀមក្រំដំអោរា។ ចចកធ្វើលួងលោមនិយាយរំលឹកថា «ណ្ហើយបងសំលាញ់! កុំកើតទុក្ខតូចចិត្តធ្វើអ្វី ធ្វើម្តេចសំណាងយើងត្រូវតែត្រិះរិះពិចារណារកអុបាយកែខៃតាមការគួរ កាលបើមានគ្រោះកាចចង្រៃធ្លាក់មកដល់»។ គោសញ្ជីវកៈត្រិះរិះមើលមួយស្របក់ហើយ យល់សេចក្តីផ្សេងតែម្នាក់អែងថា «កិច្ចការដូច្នេះក៏អាចកើតមានដែរ តែពាក្យនេះទំនងជាអាកប្បកិរិយាចចកទុរជន រឺមិនមែនទេដឹងដំណើរនេះនរណាក៏មិនគប្បី អាចនឹងយល់សេចក្តីចំពោះអំពើដូច្នោះបានឡើយ ព្រោះថា៖
១៥៦ -ដោយច្រើន នារីទាំងឡាយតែងចូលចិត្តសេពគប់ទុរជន ព្រះរាជាតែងសព្វ ព្រះទ័យអាមាត្យមិនមានគុណសម្បត្តិ ទ្រព្យសម្បត្តិតែងហូរទៅរកតែជនកំណាញ់ អែភ្លៀងតែងបង្អុរចុះតែលើភ្នំ និង មហាសមុទ្រ។១៥៧ -ជនអសប្បុរស តែងទទួលរស្មីសោភាដែលផ្សាយចេញពីគុណសម្បត្តិនៃ អភិជនដែលខ្លួនអាស្រ័យនៅដូចអញ្ជនៈ(ជ័រពណ៌ខ្មៅសំរាប់លាបរោមចិញ្ចើមអោយខ្មៅរលោងស្រិល)ខ្មៅក្រខ្វក់ពីកំណើត កាលបើទៅឋិតលើរោមចិញ្ចើមនៃស្រ្តីល្អហើយ ក៏ត្រលប់ជារបស់រុងរឿង»។ (ហិតោបទេស សេចក្តីប្រែរបស់លោកឡង់សឺរូ និងភាសាសៀមរបស់លោកនាគប្រទីបមានគាថា លើសដូច្នោះគឺ ព្រះលក្សមីតែងប្រទានកិត្តិយសចំពោះតែជនថោកទាបព្រះសូរ សួស្តីតែងប្រោសប្រាណចំពោះតែជនសក្តិតូច នារីតែងស្រលាញ់ពេញចិត្តចំពោះតែទុរជន អែព្រះអិន្ទ(ម្ចាស់ភ្លៀង) តែងបង្អុរភ្លៀងតែលើកំពូលភ្នំ)គោសញ្ជីវកៈត្រិះរិះគិតមើលសារចុះសារឡើង មួយស្របក់ហើយពោលថា«អនិច្ចាអោកម្មអាក្រក់ចង្រៃ! ចុះហេតុដែលនាំអោយវិបត្តិនេះកើតមកពីណាអេះ!ព្រោះថា៖
១៥៨ -ព្រះនរបតី សូម្បីអាមាត្យប្រតិបត្តិការដោយប្រយ័ត្នប្រែយងដ៏ក្រៃលែង ក៏មិនសព្វព្រះទ័យត្រេកអរប៉ុន្មានតែរឿងនេះនឹងទុកថាប្លែកដូចម្តេចកើតអែអាមាត្យណានិមួយដែលគោរពភក្តីដោយល្អហើយក៏ត្រលប់បានភាពជាសត្រូវវិញនេះ ទើបហៅថាប្លែកអស្ចារ្យមែន។ ដំណើរនេះ នរជនណាមួយក៏មិនគប្បីអាចយល់សេចក្តីបានងាយទេព្រោះថា៖
១៥៩ - មែនពិត នរជនណាកាន់យកហេតុណាមួយជានិមិត្តហើយទើបក្រេវក្រោធ នរជននោះ កាលបើកំចាត់បង់ហេតុនោះបានហើយនឹងបាត់ក្រេវក្រោធហើយ កើតក្តីជ្រះថ្លាភ្លាម បើចិត្តនរជនណា ក្រេវក្រោធស្អប់ដោយមិនមានហេតុធ្វើដូចម្តេចហ្ន៎ នឹងញ៉ាំងចិត្តនរជននោះអោយស្ងប់ហើយអោយត្រេកអរបាន?។អាត្មាអញធ្វើអំពើអ្វីខ្លះក្បត់ព្រះរាជារឺមួយព្រះរាជាទ្រង់ក្រេវក្រោធដោយព្រះទ័យអាក្រក់ប្រាសចាកហេតុផល។ ចចកទមនកៈ ឆ្លើយស្របតបវិញថា «អើ!រឿងនេះ ក៏អាចកើតមានយ៉ាងនេះបានដែរ ចូរបងស្តាប់សុភាសិតនេះតទៅ៖

ការបំបែកមិត្ត (ត)


កថាទី៩
រឿងសីហៈ និងទន្សាយ
នៅភ្នំមន្ទរ មានសីហៈមួយឈ្មោះទុទាន្ត។ ទុទាន្តតែងចាប់បសុសត្វទាំងឡាយច្រើន សំលាប់ស៊ីជាចំណីអាហាររាល់ៗថ្ងៃ។ សព្វសត្វទាំងឡាយភិតភ័យណាស់ បបួលគ្នាមកប្រជុំរិះគិតរកអុបាយ ហើយចូលទៅអង្វរករសីហៈថា «បពិត្រ​លោកជាស្តេចម្រឹគ ហេតុអ្វីក៏លោកចាប់សំលាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្តងៗ ច្រើនដល់ម្លេះបើលោកជ្រះថ្លាយល់ព្រមតាមគំនិតយើង យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ៗថ្ងៃ ជាគ្រឿងបណ្ណាការមកជូនដើម្បីជាអាហារលោក»។ ពេលនោះ ទុទាន្តឆ្លើយឡើងថា «បើអែងទាំងឡាយមានប្រាថ្នាដូច្នោះ អញត្រេកអរណាស់ហើយអែងធ្វើតាមបំណងអែងចុះ តាំងពីពេលនេះតទៅ»។ ចំណេរកាលមក សីហលែងរវល់ចេញទៅបរបាញ់ចាប់សត្វដូចកាលសព្វដងទៀត នៅតែនឹងកន្លែងចាំទទួលបណ្ណាការ គឺបសុសត្វមួយៗដែលម្រឹគទាំងឡាយបញ្ជូនមកអោ
យរាល់ថ្ងៃ។ ថ្ងៃតមកដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖
១២៣ - បុគ្គលធ្វើសេចក្តីគោរពអោនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់អោយមានជីវិតរស់នៅផងថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ។ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេកឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអាល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទមិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិយាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹងត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមកជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទាន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់អិលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួនអែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំគាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង(ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២)។ ក្អែកញីសួរថា «អើខ្ញុំស្ដាប់អស់អាថិសេចក្តីហើយ តើអ្នកបងគិតធ្វើអុបាយនោះដូចម្តេចចូរប្រាប់អុបាយនោះ
អោយខ្ញុំដឹងមើល!»។ ក្អែកឈ្មោលនិយាយប្រាប់ថា «នៅស្រះបោក្ខណីទឹកថ្លាយល់ដី ជិតឋានយើងនេះ មានព្រះរាជបុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់ អុទកវារីលេង សប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ (ពេលមុជទឹក) ស្តេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសំរាប់តែព្រះអង្គ ទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើបចុះទៅស្រង់ ចូរប្អូនហើរចុះទៅឆក់លួចយក នូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុស ហើយនាំយកមកទំលាក់ទុកក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ»។ ថ្ងៃមួយព្រះ រាជបុត្រទាំងឡាយ ស្តេចយាងមកស្រង់ក្រសាលអុទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន។ គ្រានោះអែង ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលបឆក់យកខ្សែព្រះសូរងដូច្នេះ ស្តេចដេញតាមមេក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់ ទៅប្រទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសំលាប់ចោលបង់សៀតទៅហោង។ ព្រោះហេតុនោះបានជាខ្ញុំ (ចចកទមនក)ពោលថា៖ «កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ» ដូចច្នេះជាដើម(១២០)ចចកករដកៈនិយាយចាក់បណ្តាយថា «បើដូច្នោះចូរអែងទៅចាត់ចែងធ្វើការក្នុង កាលអិលូវនេះទៅ ហើយសូម
អោយបានសំរេចសមប្រកបតាមក្តីប្រាថ្នាកុំបីខានឡើយ»។ លំដាប់នោះអែង ចចកទមនកៈដើរចូលទៅរកបិង្គលកៈលុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា «ទេវៈ! ខ្ញុំបាទសង្កេតឃើញហេតុ ការណ៍ប្រកបដោយភ័យធំគួរអោយវិតក្កខ្លាំង ទើបចូលមកជួបលោកជាម្ចាស់ ដោយប្រញាប់ប្រញាល់ ព្រោះថា៖
១២៤ - ក្នុងគ្រាអន្តរាយ រឺក្នុងការដើរខុសគន្លងផ្លូវ រឺក៏ក្នុងការប្រព្រឹត្តិកន្លង អោកាសជាកាលគួរនរជនជាអ្នកធ្វើប្រយោជន៍ទូទៅ សូម្បីគេមិនសាកសួរ ក៏គប្បីស្នើ ណែនាំផ្លូវដោយពាក្យជាកល្យាណធម៌។
១២៥ - ព្រះរាជា ជាភាជន៍សំរាប់ត្រងរងនូវភោគសុខ (សេចក្តីសុខដែលកើតមានពីទ្រព្យសម្បត្តិ) មិនមែនជាភាជន៍សំរាប់ ត្រងរងនូវរាជការទេ កាលបើរាជការវិនាសខូចខាតហើយ មន្រ្តីត្រូវជាប់ទោស។ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ ក្រមនេះជាវិធីដំណើរការ នៃអាមាត្យទាំងឡាយលោកថា៖
១២៦ ការស៊ូលះបង់ជីវិត ពុំនោះ ការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យមានភក្តីធ្វើព្រងើយ កន្តើយចំពោះអាមាត្យ ក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់ប្រសើរសោះឡើយ។បិង្គលកៈត្រេកអរសាទរណាស់ សួរទៅវិញថា «បើដូច្នោះតើអែងត្រូវការនិយាយដូចម្តេចខ្លះ។ ចចកទមនកៈនិយាយឡើងថា «ទេវៈ! គោសញ្ជីវកៈ សំដែងអាការកិរិយាចំពោះមុខខ្ញុំបាទ មើលទៅហាក់មិនគួរគប្បីដល់លោកម្ចាស់សោះ មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្តាសក្តានុភាពបីប្រការ (រាជភណ្ឌ៣ប្រការគឺៈប្រភាវៈ មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណានុភាព)១ មន្រ្ទៈ មន្រ្ទចំណេះវីជ្ជា១ និងអុ
ស្សាហៈ កំលាំងសក្តានុភាព១) ប្រថ្នាលោភលន់ប្រុងដណ្តើមយករាជសម្បត្តិ»។ បិង្គលកៈបានស្តាប់ពាក្យញុះញង់នេះ ហើយភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្តីសោះ។ ចចកទមនកៈនិយាយបន្ថែមទៀតថា«ទេវ! លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ ហើយតាំងសញ្ជីវកនេះអោយកាន់ដំណែងធំអភិបាលសំរេចរាជការផែនដីទាំងអស់ អំពើនេះ ជាទោសធំសំបើមណាស់ ព្រោះថា៖
១២៧ ស្រី (ពាក្យនេះមានន័យច្រើន បាលីថា សិរី ប្រែថា សេចក្ដីរុងរឿង សោភាលំអ សេចក្ដីចំរើន ទ្រព្យ សេចក្ដីសុខ សម្បត្ដិ ឃ្លាំងទ្រព្យ តេជានុភាព សក្ដានុភាព និងលក្សីដែលជាឈ្មោះទេពតា ទ្រព្យសម្បត្ដិ ) ទ្រទ្រង់នូវមន្រ្តីដែលមានសក្តានុភាពខ្លាំង និងម្ចាស់ផែនដីអោយ រឹងជំហរ ហើយយកជើងទាំងពីរទប់ជ្រែង អែស្រីនោះជាស្រ្តីភាពមានសមត្ថភាព មិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរអោយប្រព្រឹត្តទៅបានទេ ម្ល៉ោះហើយតោងទំលាក់ភារៈណាមួយចោល ក្នុងភារៈទាំងពីរនោះគឺ ខ្ញុំបាទរឺលោកម្ចាស់។
១២៨ - ក្នុងកាលណាព្រះភូមិបតី ទ្រង់តែងតាំងមន្រ្តីណាមួយជាអែកអគ្គផ្តាច់ការ ក្នុងរាជ្យក្នុងកាលនោះ ក្តីស្រវឹងយសតែងហូរចូលទៅគ្របសង្កត់ចិត្តមន្រ្តីនោះដោយអំណាចមោហធម៌ មន្រ្តីនោះអែងរមែងទំលាយបង់នូវការងារអោយវិនាស ដោយអំណាចស្រវឹងយស និងក្តីខ្ជិលច្រអូសមិនខាន កាលបើការងារវិនាសហើយ សេចក្តីល្មោភអន្ទះអន្ទែងនិងបង្កក្តីចង់បាន កាន់អំណាចដាច់ខាតខ្លួនអែងអោយកើតឡើងក្នុងចិត្តលំដាប់តទៅ ដោយសេចក្តីល្មោភអន្ទះអន្ទែងចង់បានកាន់អំណាចដាច់ ខាតខ្លួនអែងនេះជាមូលហេតុមន្រ្តីនោះនឹងទ្រុស្តធ្វើគតម្ចាស់ខ្លួនអោយដល់ក្តីក្ស័យប្រាណមិនខាន។
១២៩ - អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និងអាមាត្យប្រទុស ទាំងអស់នេះត្រូវកកាយដកចោលអោយទាល់តែអស់ដល់បាទដល់រិសគល់ ទើបបានសុខ។

ការបំបែកមិត្ត (ត)


កថាទី៨
រឿងក្អែកញីឈ្មោល និង ពស់
មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើម ក្នុងព្រង់ដើម ឈើនោះមានពស់វែកមួយ។ ពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ។ តមកក្អែកញីរកកល់ពងទៀតនិយាយទៅកាន់ប្តីថា អ្នកបងជាទីពឹង!គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើអែទៀតអាស្រ័យនៅវិញ ព្រោះដើមឈើជាទីលំនៅយើងនេះប្រកបដោយភ័យ ពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូនចៅតពូជពង្សទៀតហើយ ព្រោះថា
១២១ - ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើប្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់ ទាំងអស់នេះ លោកថា សុទ្ធតែម្រឹត្យុអិតសង្ស័យឡើយ។ក្អែកឈ្មោលនិយាយតបវិញថា «នែប្អូនសំលាញ់! ប្អូនកុំថប់អ្វីទុកងារអោយបង រឿងនេះ ឯងខំទ្រាំទល់ទុក្ខវេទនាចំពោះកំហុសធំនៃពស់វែកនេះ​មកជាច្រើនដងច្រើនគ្រាណាស់ហើយ អិលូវនេះ បងអត់ទ្រាំទៅទៀតមិនបានទេ»។ក្អែកញីនិយាយ នឹងក្អែកឈ្មោលថា «ចុះអ្នកបងធ្វើដូចម្តេចទៅហ៎ះ បើពស់នេះវាមានកំលាំងខ្លាំង ជាងយើងម្លេះ?អ្នកបងអាចហ៊ានទៅតនឹងវាបានរឺទេ។ ក្អែកឈ្មោលឆ្លើយថា រឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វី នៅអោយស្ងៀមទៅព្រោះថា៖
១២២ នរជនមានប្រាជ្ញា នរជននោះនោះឈ្មោះថាមានកំលាំង អែនរជនមិនមានប្រាជ្ញា ឯងមានកំលាំងមកពីណា!ចូរមើល សឺហៈជោរឡើងចាងត្រូវទន្សាយសំលាប់បាន។ក្អែកញី សើចចំអកហើយសួរថា «ចុះរឿងនោះ តើដូម្តេច?» ក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ថា៖

ការបំបែកមិត្ត (ត)


កថាទី៧
រឿងភរិយាគោបាល និងសាយហាយពីរនាក់
នៅក្នុងបុរីទ្វារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តចើករហីររហាយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយ និងមន្រ្តីកាន់ការជាទណ្ឌនាយក (មេតំរួត មេនគរបាល) ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះថា៖
១១៥ - ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែត ដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែងមិនឆ្អែតដោយសព្វសត្វទាំងឡាយ អែស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។
១១៦ - ដោយការអោយរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន រឺដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបាន ដោយពិតស្រ្តីភាព គឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។
១១៧ ស្រ្តីភាព ចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាតក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន រឺនៅក្មេងស្រលាងចោលភ្លាមមួយរំពេច ហើយរត់ទៅរើសរកប្រុសគំរក់តាមថ្នាល់ដែលអិតគុណ និងចរិយា។
១១៨ - ពិតប្រាកដណាស់! នារី សូម្បីដេកទេនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេល។ថ្ងៃមួយ ភរិយាគោបាលនោះ អង្គុយប្រលែងលេងជាទីរីករាយជាមួយ និងបុត្រទណ្ឌនាយកដោយកាមតណ្ហា។ កំពុងតែរីករាយដោយក្តីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាល ក៏លបយកបុត្រទណ្ឌនាយកនោះទៅលាក់ទុកក្នុងជង្រុកភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើច លេងក្អាកក្អាយដោយក្តីប្រតិព័ទ្ធ។ កាលនោះអែង គោបាលជាប្តីនាងនោះត្រលប់ពីឃ្វាលគោមកដល់។ ភរិយាគោបាលឃើញប្តីមកដល់ និយាយខ្សឹបៗ និងទណ្ឌនាយកថា «នែលោកទណ្ឌនាយក! លោកកាន់តំបងមួយហើយដើរចេញទៅយ៉ាងរហ័យ ធ្វើអាការហាក់ដូចជាក្រោធខឹងណាស់» និយាយរួចហើយទណ្ឌនាយកធ្វើតាមភ្លាម អែគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធថា «ទណ្ឌនាយកនេះក្រោធខឹងរឿងអ្វីខ្លាំងម៉្លេះ?» ភរិយាគោបាលឆ្លើយប្រាប់ថា «លោកទណ្ឌនាយក លោកខឹងនឹងកូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរ កូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើង អិលូវខ្ញុំជួយ យកទៅលាក់ក្នុងជង្រុករក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទះយើង រកកូនលោកមិនឃើញ ខឹងណាស់មុខក្រញូវដើរចេញទៅវិញទៅ»។ ពេលនោះភរិយាគោបាល ចូលទៅនាំយកបុត្រទណ្ឌនាយកនោះចេញពីជង្រុកមកបង្ហាញប្តីព្រោះថា៖
១១៩ - បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាចតុគុណ មានកលមាយាឆគុណនិងបរិភោគកាមអដ្ឋគុណ។ហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) ពោលថា «រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗដោយមិនដឹងខ្លួន» ដូច្នេះជាដើម (លេខ១១៤)។ចចកករដកៈ ឆ្លើយឡើងថាៈ «អែងនិយាយនេះ តែងមានសេចក្តីពិតហើយ តែធ្វើដូចម្តេចហ៎ះ មេត្រីរាប់អានគ្នាទៅវិញទៅមកនៃសត្វទាំពីរនោះ កើតជាប់ជានិស្ស័យស្និទ្ធជិតជាប់លាប់ណាស់ទៅហើយ យើងធ្វើដូចម្តេចទើបអាចនឹងបំបែកគ្នាចេញបាន?។ ចចកទមនកៈឆ្លើយប្រាប់ថា «យើងរកអុបាយបំបែកអោយទាល់តែបាន ព្រោះថាៈ
១២០ កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ កិច្ចការនោះ គេមិនបាច់ប្រើកំលាំងព្យាយាមទេព្រោះប្រើអុបាយដោយខ្សែកជាវិការៈនៃមាស ក្អែកសំលាប់ពស់វែកបាន»។ ចចកករដកៈសួរថា «ចុះរឿងនោះដូចម្តេច?» ចចកទមនកៈនិយាយរឿងនោះថា
អានតកថាទី៨

ការបំបែកមិត្ត (ត)


កថាទី៦
រឿងបរញ្វជកកន្ទប៌កេតុ
(ប្រកបរឿងគោបាលប្តីប្រពន្ធ អ្នកកាត់សក់ប្តីប្រពន្ធ ព្រមទាំងរឿងពាណិជខាតទ្រព្យ)
មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមវីរវិក្រមៈ សោយរាជសម្បត្តិក្នុងក្រុងឈ្មោះ កាញ្ចនបុរៈ។ ថ្ងៃមួយចៅក្រមកាត់ទោសអ្នកកាត់សក់ម្នាក់ដល់ប្រហារជីវិត បង្គាប់អោយនាយពេជ្ឈឃាតនាំយកទៅសំលាប់។ កាលពេជ្ឈឃាតបណ្តើរអ្នកកាត់សក់ទៅកាន់ទីមនុស្សឃាត បានជួបរិញ្វជកម្នាក់ឈ្មោះ កន្ទប៌កេតុ និងពាណិជម្នាក់ទៀត។ កន្ទប៌កេតុឃាត់ពេជ្ឈឃាតថា«នែពេជ្ឈឃាត! អ្នកកាត់សក់នេះ មិនត្រូវគេសំលាប់ទេ» ថាហើយចាប់ជាយសំពត់អ្នកកាត់សក់ជាប់ ទាញមិនព្រមអោយយកទៅសំលាប់។ រាជបុរសជាពេជ្ឈឃាតសួរថា «ហេតុអ្វីក៏មិនត្រូវសំលាប់នុស្សទោសនេះ។ កន្ទប៌កេតុឆ្លើយប្រាប់ថា «សូមអ្នកទាំងអស់ចាំស្តាប់ រូបខ្ញុំនេះបាន ពាល់រូបនាងស្វណ៌រេខា បានជាធ្លាក់ខ្លួនមកកាន់សភាពដូច្នេះ»។ រាជបុរសទាំងឡាយបានស្តាប់ហើយងឿងឆ្ងល់ណាស់ ទើបសួរតទៅថា ចុះរឿងនោះតើដូចម្តេចខ្លះ?បរិញ្វជកកន្ទប៌កេតុចាប់ផ្តើមនិយាយរឿងខ្លួននោះអោយស្តាប់ដូចសេចក្តីតទៅនេះថា៖ខ្លួនខ្ញុំនេះឈ្មោះកន្ទប៌កេតុ ជាបុត្រព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមជីមូតកេតុ នៅសីហលទ្វីប។ ថ្ងៃមួយខ្ញុំចូលទៅលេងកំសាន្តសប្បាយក្នុងសួនអុទ្យាន បានជួបពាណិជម្នាក់ អ្នកធ្លាប់ដើរសំពៅសមុទ្រ គាត់បាននិយាយប្រាប់ខ្ញុំថា«នៅនាកណ្តាលសមុទ្រ តែដល់ថ្ងៃ១៤ កើតហើយតែងមានផុសកល្បព្រឹក្សមួយដើម នៅទៀបគល់កល្បព្រឹកនោះខ្ញុំឃើញនាងកញ្ញាម្នាក់ មានរូបឆោមលោមពណ៌ល្អអនេកដូចនាងលក្សមី (សក្តិព្រះនារាយ) ប្រដាប់តាក់តែងស្អិតស្អាងកាយដោយគ្រឿងអលង្ការគ្រប់ប្រការ អង្គុយលើទែនសយនាជាវិការៈនៃមាសភ្លឺប្រុះឆ្លុះឆ្វៀលច្រវាត់ដោយរតនវត្ថុ ដ៏មានតំលៃ ដៃដេញពិណលេងកំសាន្តសប្បាយលឺសូរពិរោះក្រៃលែង។ លំដាប់នោះ កាលទៅដល់ខ្ញុំបានឃើញនាងកញ្ញាអង្គុយលើទែនសយនាដ៏ល្អនោះមែន តែពេលនោះ ទែនសយនាលិចពាក់កណ្តាលទៅក្នុងទឹកហើយ តទៅនាងកញ្ញានោះក៏លិចបាត់ទៅក្នុងទឹកព្រមមួយអន្លើដោយស្រីបរិវារនៅចំពោះមុខខ្ញុំថែមទៀត ដូចសេចក្តីដែលពាណិជបានប្រាប់ខ្ញុំសព្វគ្រប់មែន។ កាលនោះអែង ខ្ញុំជាប់ចិត្តស្និទ្ធស្នេហា ចំពោះរូបសោភានាងកញ្ញានោះខ្លាំង
ណាស់ ទាល់តែអត់ទ្រាំមិនបានក៏លោតភ្លុងចុះក្នុងទឹកមុជទៅតាមភ្លាម ខ្ញុំបានទៅដល់កនកបុរីស្រីនគរមាស បានឃើញនាងកញ្ញានោះអង្គុយលើទែនដដែលក្នុងសុវណ្ណប្រាសាទ មាននាងវិជ្ជាធរីទាំងឡាយកំពុងចោមរោមគាល់ហ្វៅ (ឃ្លាំកំដរ)។ នាងកញ្ញានោះមើលមកឃើញខ្ញុំពីចំងាយ ក៏ប្រើនាងវិជ្ជាធរីម្នាក់ជាជំនិតអោយមកអញ្ជីញខ្ញុំ នាងបំរើនេះនិយាយប្រាប់ខ្ញុំដោយក្តីរាក់ទាក់ដ៏ក្រៃលែង។ ខ្ញុំសាកសួរនាងបំរើនោះៗ និយាយប្រាប់មកខ្ញុំវិញថា នាងកញ្ញានេះព្រះនាម នាងរត្នមញ្ជរី ជាព្រះរាបុត្រីនៃព្រះបាទចក្រពត្រាធិរាជនៃពួកពិទ្យាធរទាំងឡាយ ទ្រង់ព្រះនាម កន្ទប៌កេលី ព្រះនាងបានប្តេជ្ញាទុកថា អ្នកណាបានមកដល់ឃើញក្រុង កនកបុរីនេះដោយភ្នែកខ្លួនអែង សូម្បីព្រះវរបិតានាងមិនជ្រាប ព្រះនាងក៏ទទួលយកអ្នកនោះជារាជស្វាមី បើដូច្នោះចូរអ្នករៀបចំមង្គលការនឹងនាងកញ្ញានេះ ដោយគាន្ធវិវិវាហៈក្នុងកាលអីលូវនេះទៅ។ កាលនោះអែង ខ្ញុំក៏រៀបចំធ្វើមង្គលការគាន្ធវិ វិវាហៈនឹងនាងកញ្ញានោះហើ
យនៅជាសុខក្សេមក្សាន្តមនោរម្យសមតាមសេចក្តីប្រាថ្នាអស់កាលដ៏យូរ។ថ្ងៃមួយ នាងរត្នមញ្ជរីជាភរិយានិយាយហាមប្រាមខ្ញុំដោយសេចក្តីស្រលាញ់ថា៖ «ស្វាមី! អ្នកបងចូរប្រើប្រាស់គ្រឿងអុបភោគបរិភោគ ដែលមាននៅក្នុងប្រាសាទទាំងអស់នេះតាមសេចក្តីប្រាថ្នាចុះ កុំកោតញញើតឡើយ តែរូបគំនូរនាងវិជ្ជាធរី ឈ្មោះស្វណ៌រេខាមួយនេះ ក្នុងកាលណាក៏ដោយ អ្នកបងកុំពាល់អោយសោះ។ ក្នុងកាលជាខាងក្រោយមកដោយក្តីចំណង់ដ៏ខ្លាំងក្រៃលែង អត់ទ្រាំមិនបានខ្ញុំក៏យកដៃទៅពាល់សុដននាងស្វណ៌រេខារូបគំនូរនោះ ដកដៃស្ទើរតែមិនទាន់ទាំងផុតផង រូបគំនូរនាងស្វណ៌រេខានោះ យកជើងមកធាក់ខ្ញុំមួយជើងប៉ាំង ប៉ើងធ្លាក់មកដល់ស្រុកកំណើតខ្លួនវិញមួយរំពេច។ ខ្ញុំកើតទុក្ខព្រួយក្តៅក្រហាយស្តាយេក្រាយ តប់ប្រមល់តល់ពុទ្ធោមិនដឹងធ្វើដូចម្តេច ក៏រត់មកបួសជាបរិញ្វជក ចេះតែដើរត្រាច់រង្គត់លើផែនពសុធាវិលវល់ទៅវិញទៅមក ហើយដើររហូតមកដល់នគរនេះង។ លុះព្រះទិនករ ដ៏បវរចរចូលកាន់សន្ធិយារាត្រីខ្ញុំក៍ចូលទៅកាន់ផ្ទះគោបាលដែលនៅជិតទីឋាននេះ សុំជ្រកកោនអាស្រ័យនៅសំរាកកំលាំង។ គោបាលបានទទួលអោយខ្ញុំពឹងពាក់អាស្រ័យ ក្នុងទីមួយកន្លែងនៅផ្ទះគាត់ គាត់បាននិយាយប្រាប់ភរិយាគាត់ថា អោយមើលថែរក្សាខ្ញុំដោយល្អផង ចាំទំរាំដល់គាត់ត្រលប់មកវិញ។ គោបាលផ្តាំទុកដាក់ខ្ញុំនឹងភរិយារួចហើយ គាត់ដើរចេញទៅក្រៅបាត់។ ក្នុងពេលដែលគោបាលជាប្តីចេញផុត បាត់ទៅ ភរិយាគាត់ប្រព្រឹត្តខុសគន្លងប្រវេណីស្រ្តីភាព ការទាក់ទងជាមួយស្រ្តីពេស្យាជាមេអណ្តើកម្នាក់ជាភរិយាអ្នកកាត់សក់។ លុះគោបាលត្រលប់មកដល់ផ្ទះ គាត់ឃើញភរិយាគាត់កំពុងនិយាយចរចាជាមួយនិងស្រ្តីពេស្យានោះ។ អែភរិយាគោបាលកាលឃើញគោបាលជាប្តីត្រលប់មកដល់វិញ រត់ចូលទៅក្នុងផ្ទះភ្លាមហើយធ្វើជារៀបចំតាក់តែង​គ្រែពូកខ្នល់ខ្នើយសំរាប់ទទួលទានដំណេក។ គោបាលជាប្តីចាប់ភរិយាកាឡកណ្ណីនោះមកវាយច្រើនខ្វាប់ ហើយកទៅចងភ្ជាប់និងសសរទ្រូងផ្ទះ រួចគាត់ក៏ចូលទៅសម្ងំដេកលក់ទៅ។ ពេលរំលងអធ្រាត្រ ស្រ្តីពេស្យាមេអណ្តើកនោះ វិលត្រលប់មកជួបប្រពន្ធគោបាលវិញ ហើយនិយាយថា «ម្រាក់អើយ! សាហាយជាទីស្រលាញ់ម្រាក់ កើតទុក្ខក្តៅក្រហល់ក្រហាយរោលរាលខ្លាំងណាស់ដូចភ្លើងឆេះ ដេកមិនលក់បក់មិនល្ហើយទេព្រោះមិនបានជួបឃើញមុខម្រាក់ថ្ងៃនេះ ឥលូវនេះត្រូវសរព្រះកាមទេពសន្លប់សន្លិន​ដូចរកកល់ស្លាប់ទៅហើយព្រោះថា៖
១១១ កាលបើព្រះចន្រ្ទរះឡើងក្រឡង់ កំចាត់បង់អ័ព្ទងងឹតសូន្យសុង ចោលពន្លឺភ្លឺថ្លាត្រជាក់ស្រអែតក្នុងរាត្រីកាលហើយ ព្រះកាមទេពតែងបាញ់សរទៅចំចិត្តកំលោះ ដែលខ្លួនបានឃើញ។
ខ្ញុំបានឃើញសាហាយនាង កើតទុក្ខព្រួយជ្រុបសញ្ជប់សញ្ជឹងមានប្រការដូច្នេះ ទើបបានជាខ្ញុំវិលត្រលប់មកប្រាប់ម្រាក់វិញ។ បើដូច្នេះ ដើម្បីអោយម្រាក់បានទៅជួបប្រុសសំលាញ់ក្នុងទីនោះ លុះម្រាក់ធ្វើអោយគ្នាបានសប្បាយចិត្តរួចស្រេចហើយសឹមម្រាក់ត្រលប់វិលមកវិញតែសូមម្រាក់កុំទៅយូរពេក។ កាលនាងទាំងពីរនិយាយគ្នាហើយធ្វើតាមពាក្យនាត់នោះ គោបាលភ្ញាក់ពីដេកឡើងវិញ ហើយនៅតែក្តៅចិត្តងំនៅឡើយ ទើបនិយាយបញ្ជោះបោះបោកទៅរកភរិយាថា «ចុះហេតុអ្វី ពេលនេះមេសំផឹងអែងម៉េចក៏មិនទៅរកសាហាយមីហងអែងទៀតទៅហៈ!»។ពេលនោះ ដរាបណាស្រ្តីពេស្យាមេអណ្តើកដែលចងខ្លួនជំនួសភរិយាគោបាលមិនមាត់កថាដូចម្តេចសោះ ដរាបនោះគោបាលច្រលោតខឹងរឹតតែខ្លាំងឡើងស្រែកជេរសន្ធប់ថា«យើមីចោរចង្រៃ! មីហងអែងព្រហើនណាស់ ម៉េចមិនចង់និយាយឆ្លើយឆ្លងនឹងអញផង ប្រយ័ត្នអញអត់មិនបានតិចហ៊ិៈ! អណ្តើកនោះថា «ម៉េចទៅម្រាក់! មានការអ្វីថ្មីទៀតទេ!»«ចុះហងម៉េចក៏មិនមើលមុខមេអណ្តើកឆ្លើយ ដាច់ច្រមុះគ្នាកញ្ឆតទៅហើយថា សួរគ្នាថាមានការអ្វីថ្មីទៀតទេ មុខច្រមុះកញ្ឆតនេះវាប្រាប់ស្រាប់ហើយចាំសួរធ្វើអ្វី។ ភរិយាគោបាលផ្លាស់យកខ្លួនទៅចងវិញ ហើយឈរនៅប្រងើយដូចដើម។ អែស្រ្តីពេស្យាមេអណ្តើក កាលគេស្រាយខ្លួនហើយលូកដៃរើសចុងច្រមុះមួយកំណាត់កាន់ដើរចេញទៅផ្ទះខ្លួនវិញ។ លុះដល់ព្រឹកព្រាងឡើងអ្នកកាត់សក់នៅក្រៅផ្ទះ កហៅប្រពន្ធប្រើអោយយកស្រោមកាំបិតព្រមទាំងកាំបិតមក​អោយផង អែនាងមេអណ្តើកជាប្រពន្ធមិនអោយទាំងស្រោមកាំបិតត្រលប់ជាអោយតែកាំបិតមកវិញ។ អ្នកកាត់សក់ក្រោធខឹងឆេវកន្រ្ទាក់ កាំបិតពីដៃភរិយាយកទៅចោលលឺសូរក្តូងក្តាំងពេញទាំងផ្ទះ។ ភរិយាភិតភ័យស្លាំងកាំងរន្ធត់កត្តមាខ្លាំងណាស់ ទ្រហោយយំហ៊ូរឡើង ហើយស្រែកឆោឡោអាក្រោសប្រាប់គេអែងថា «អោលោកអើយ! ខ្ញុំមិនខុសឆ្គាំឆ្គងអ្វីសោះ ស្រាប់តែយកកាំបិតមកកាត់ច្រមុះខ្ញុំដាច់ថ្ងុយចេញឈាមសស្រាក់!»និយាយហើយក៏កាន់ចុងច្រមុះចុះពីផ្ទះដើរចេញទៅប្តឹង
តុលាការអោយជំនុំជំរះ។ ក្នុងពេលនោះអែង គោបាលបែរទៅនិយាយនឹងភរិយាខ្លួនដោយសំដីឡកឡឺយថា «អើមីហងអែង! គ្រាន់បើហើយ វាសមមុខហើយ មីកញ្ឆតច្រមុះ។ «នែអាកំណាចចង្រៃ! ភរិយាឆ្លើយ អ្នកណាអាចធ្វើប្រពន្ធគ្រប់លក្សណ៍ខ្លួនអែងអោយអាម៉ាស់មុខគេដូចអាចង្រៃអែងនេះអញមិនចង់និយាយបូរបាច់ច្រើនពេកទេរឿងនេះលោកបាល ជាទេវតារក្សាលោកទាំង ៨ទិស ជ្រាបសេចក្តីបរិសុទ្ធអញស្រាប់ហើយ»

ការបំបែកមិត្ត (ត)


ថាទី៥
រឿងស្រ្តីពេស្យានិងគង
នៅកណ្តាលភ្នំស្រីបព៌ត មាននរគរមួយឈ្មោះព្រហ្មបូរៈ។ អ្នកផងទាំងពួងតែងលឺជនប្រវាទ(ពាក្យផ្តេសផ្តាស ពាក្យចចាមអារ៉ាម) ថា នៅលើភ្នំនោះ មានអារក្សមួយឈ្មោះឃណ្ឌាកណ៌ៈអាស្រ័យនៅ។ ថ្ងៃមួយមានចោរម្នាក់ចូលមកលបលួចយកគងអ្នកស្រុកបានមួយ ហើយរត់គេចវេះ ភៀសខ្លួនចូលទៅពួនក្នុងព្រៃភ្នំ ប្រទះនឹងខ្លាមួយ ត្រូវខ្លានោះសង្រ្គប់ចាប់ហែកជញ្ជែងស៊ីដល់ក្តីមរណៈទៅ។ អែគងនោះបានទៅក្នុងកណ្តាប់ដៃស្វាទាំងឡាយ។ ពួកពានរបានគងហើយ វាយពាតលោតលេងលាន់លឺមោងម៉ាងៗ បរព្រៃរំពងទួទៅរឿយៗ។ អែចោរលួចគងនោះអ្នកស្រុកបានដឹងលឺប្រាកដថា ខ្លាខាំហែកស៊ីស្លាប់ទៅហើយ ក៏នឹកឆ្ងល់គ្រប់គ្នាថាហេតុដូចម្តេចក៏នៅតែលឺសូរសំលេងគងមោងម៉ាងៗរឿយៗដូច្នេះទៀត។ ដោយការមិនដឹងហេតុនៃសំលេងគងនោះ ប្រជាជនភិតភ័យខ្លាច នឹកស្មានតែផ្តេសផ្តា
សថា «ប្រហែលជាអារក្សកំណាចចង្រៃចាប់មនុស្សស៊ីជាអាហារ ហើយវាយពាតគងលេង» ក៏បបួលគីគ្នារត់ចេញពីក្រុងអស់រលីង។ កាលនោះមានស្រ្តីពេស្យាម្នាក់ឈ្មោះនាង ករាលា ខំត្រិះរិះពិចារណារាវរកហេតុនៃសំលេងគងដ៏ប្លែកនោះ រហូតទាល់តែដឹងហេតុប្រាកដថា ពួកពានរបានគងនោះពីចោរដែលខ្លាខាំស៊ី យកទៅវាយពាតលោតលេងជាល្បែង។ នាងករាលា ក៏ចូលទៅក្រាបបង្គំគាល់ព្រះនបតី យកសេចក្តីថ្វាយព្រះយោបល់ថាៈ ទេវ! បើទ្រង់ព្រះករុណាប្រទានរង្វន់ខាន់ខៅច្រើនដល់នាងខ្ញុំម្ចាស់ នាងខ្ញុំម្ចាស់ធានានឹងទៅសម្លាប់អារក្សឃណ្ឌាកណ៌ៈអោយបាន។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនាងពិតទូលហើយ មានព្រះទ័យ រីករាយសប្បាយណាស់ ប្រទានទ្រព្យសម្បត្តិតាមនាងត្រូវការ។ នាងពេស្យាចាត់ចែងមណ្ឌលពិធីបួងសួង គោរពចំពោះព្រះគណេស និងទពោ្តទាំងឡាយ ហើយទើបយកផ្លែឈើទាំងឡាយដែលស្វាតែងចូលចិត្តចូលទៅក្នុងព្រៃ ចោលផ្លែឈើនោះរាត់ រាយរដូករណែលលើផែនដី។ កាលនោះ រីបងពានរទាំងឡាយ កាលក្រលេកឃើញផ្លែឈើក៏ចោលគងពីដៃ ស្ទុះទៅរើសយក។ នាងពេស្យារើសយកគងបានហើយត្រលប់ចូលមកក្រុងវិញ បានជាទីគោរពសក្ការបូជានៃប្រជាទាំងមូលតាំងពីកាលនោះមក។ ហេតុនោះទើបបានជាខ្ញុំបាទ(ចចកទមនកៈ) ជំរាបថាៈ «សព្វបើលឺសំលេងខ្លាំង» ដូច្នេះជាដើម(លេខ ៨៩)។លំដាប់នោះ ចចកទាំងពីរ នាំគោសញ្ជីវកៈមកប្រគល់បិង្គលកៈ។ ក្នុងកាលតមក មិនយូរប៉ុន្មានគោសញ្ជីវក និងបិង្គលកៈរាប់អានគ្នាទៅវិញទៅមកជាមិត្តសិទ្ធស្នេហាយ៉ាងជិតរហូតអស់កាលយូរ។ ថ្ងៃមួយមានសីហៈមួយទៀតឈ្មោះស្តព្ធកណ ត្រូវជាបងបង្កើតនៃបិង្គលកៈ មកជួបលេងសប្បាយ។ បិង្គលកៈមានភារៈត្រូវទទួលភ្ញៀវរៀបដំណើរចរចេញទៅព្រៃដើម្បីស្វះស្វែងរកចាប់ម្រឹគមកធ្វើជាចំណីអាហារលៀងភ្ញៀវ។ ក្នុងសំដាប់នោះអែង គោសញ្ជីវកៈសួរទៅថាៈ «ទេវ! ថ្ងៃនេះយើងបានសាច់ម្រឹគស្លាប់មកពីណា?។ បិង្គលកៈឆ្លើយថា «ចចកករដកៈ និងទមនកៈដឹងរឿងហើយ»។ គោសញ្ជីវកៈនិយាយថាៈ «ត្រូវតែមើលអោយដឹងថាសាច់នោះនៅមាន រឺមួយក៏អស់រលីងហើ
»។ បិង្គលកៈពិនិត្យរួចហើយ ឆ្លើយប្រាប់មកវិញថា «សាច់នោះ គេស៊ីអស់រលីងហើយ»។ គោសញ្ជីវកៈពោលឡើងទៀតថា «ក្រាបទូល ចចកទាំងពីរនេះ ម្តេចក៏ហ៊ានស៊ីសាច់ទាំងដុលអស់រលីងហ្ន៎!»។ បិង្គលកៈនិយាយបន្ទោសថា«អើ! គេស៊ីខ្លួនគេខ្លះផងចែកអោយទៅអ្នកដទៃខ្លះផង ខ្ជះខ្ជាយចោលខ្លះផងទៅណា៎! គេធ្វើតែយ៉ាងហ្នឹងអែងរាល់តែថ្ងៃ»។ គោសញ្ជីវកពោលថា «ដូចម្តេចក៏ហ៊ាន ធ្វើតាមទំនើងចិត្តខ្លួនអែង ដោយមិនបានទទួលសេចក្តីអនុញ្ញាតពីលោកទេវបាទសោះ។ បិង្គលកៈនិយាយតទៅទៀតថា «គេធ្វើយ៉ាងនេះអែងអិតកោតក្រែងរអែងចិត្តយើងទេ»។ កាលនោះគោសញ្ជីវកៈនិយាយថា «ធ្វើដូច្នេះ មិនគួរសមសោះ»ព្រោះថា៖
៩០ - សេវកាមាត្យ បើមិនទាន់ប្រាប់ម្ចាស់អោយដឹងមុន មិនត្រូវធ្វើអ្វីតាមទំនើងខ្លួនឡើយ លើកលែងតែកិច្ចការដែលត្រូវការពារម្ចាស់។
៩១ -អាមាត្យគួរមានលក្ខណៈប្រៀបដូចក្អមតាបសរិស្សី វេលាចាក់ចេញតិច វេលាដងបានច្រើន បពិតព្រះនរបតី!អ្នកពោលថាធ្វើអ្វីកើតមួយខណៈ ជាមនុស្សល្ងង់ខ្លៅ ធ្វើអ្វីកើតមានប្រាក់បន្តិចជាមនុស្សក្រីក្រ។
៩២ - នរជនណា កពូនទ្រព្យសម្បត្តិ សូម្បីមួយកាកណិកសំរាប់ព្រះរាជាគ្រប់ៗកាល នរជននោះទើបជាអាមាត្យពិតមែន ព្រោះឃ្លាំងជាជីវិតនៃស្តេច ជីវិតគឺការរស់នៅមិនមែនជាជីវិតនៃស្តេចទេ។
៩៣ -បុរសខ្សត់ទ្រព្យ បើទុកជាប្រព្រឹត្តតាមគន្លងធម៌នៃត្រកូល ក៏មិនជាទីសេពគប់នៃជនដទៃទេ សូម្បីប្រពន្ធខ្លួនក៏លះបង់ខ្លួនចោលដែរ ចាំបាច់និយាយថ្វីដល់ជនដទៃ អំពើតទៅនេះ ជាប្រធានសេចក្តីអន្តរាយនៃរាជសម្បត្តិ៖
៩៤ - ការចាយវាយហួសប្រមាណ ការពិនិត្យត្រួតត្រាមិនដិតដល់ ការបានទ្រព្យខុសគន្លងធម៌ នឹងចាយខ្ជះខ្ជាយនៃអ្នកនៅឋានឆ្ងាយ ទាំងអស់នេះលោកពោលថា «ការវិនាសនៃឃ្លាំង»

ការបំបែកមិត្ត 


កថាទី៤
រឿងសីហៈនិងឆ្មា
នៅក្នុងព្រៃអុត្តរាបថ មានសីហៈមួយឈ្មោះទុទ៌ាន្តៈ ជាសត្វមានសេចក្តីព្យាយាមធំ អាស្រ័យនៅក្នុងភ្នំមួយឈ្មោះអពុទសិខរៈ។ មានកណ្តុរមួយ វារចូលទៅកាត់ចុងកេសរនៃសីហៈនោះរៀងរាល់ៗថ្ងៃ ក្នុងពេលដែលសីហៈកំពុងដេកលក់ក្នុងញកភ្នំ។ កាលភ្ញាក់ពីដេកឡើងសីហៈឃើញចុងកេសរខ្លួនរេចរិលក្បិលដូច្នោះ ក្តៅក្រហាយនឹកគ្នាន់ក្នាញ់នឹងកណ្តុរនោះណាស់ ខំព្យាយាមលោតសង្រ្គុបចាប់រឿយៗ តែកណ្តុរលោតរត់ចូលក្នុងព្រង់បាត់ចាប់មិនបានសោះសីហៈគិតថា៖
៨៤ - បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ ដើម្បីផ្ចាញ់សត្រូវនោះ បុគ្គលគប្បីរកសែន្យានុភាព ដែលមានកំលាំងប៉ុនគ្នាមកកំរាបទើបសំរេចបាន។ លុះគិតរកអុបាយឃើញដូច្នេះហើយ សីហៈក៏ចូលទៅក្នុងស្រុក ធ្វើសេចក្តីសិទ្ធស្នាលជាមួយនឹងឆ្មាមួយឈ្មោះ ទធិកណៈ ល្បួងលួងលោមឆ្មានោះយកមកថ្នាក់ថ្នមរកចំណីសុទ្ធសាច់អោយជាអាហារ ចិញ្ចឹមទុកនៅក្នុងញកភ្នំជាមួយខ្លួន។ លំដាប់នោះរីកណ្តុរកាលឃើញឆ្មាមកនៅជាមួយសីហៈដូច្នោះហើយ មិនហ៊ានចេញពីព្រង់ខ្លួនសោះ។ តាំងពីលកាលនោះមកសីហៈមានកេសរលូតលស់ល្អដូចប្រក្រតីដើមវិញ ហើយដេកលក់ស្កប់ស្កល់ជាសុខសប្បាយក្សេមក្សាន្តរៀងមក។ កាលណាបើសីហៈលឺសំលេងកណ្តុរច្រើនរឿយៗ កាលនោះ ទើបសីហៈខ្នះខ្នែងរកចំណីអាហារសុទ្ធតែសាច់ល្អយកមកបំប៉នឆ្មានោះយ៉ាងច្រើន។ ដល់មកថ្ងៃមួយ កណ្តុរមានក្តីស្រេកឃ្លានខ្លាំងពេកទ្រាំមិនបាន ចេញមកខាងក្រៅត្រូវឆ្មានោះខាំសំលាប់ចោល បង់
សៀតទៅ។ តមក ដរាបណាសីហៈមិនបានប្រទះឃើញកណ្តុរអស់កាលយូរ មិនដែលលឺសំលេងកណ្តុនោះសោះដរាបនោះ សីហៈមិនសូវត្រូវការប្រើឆ្មា មិនរវល់អើពើនឹកនា និងអោយចំណីអាហារឆ្មាឡើយ។ អែឆ្មាទធិកណៈកាលមិនមានអាហារគ្រប់គ្រាន់ ក៏ស្គាំងស្គមថមថយកំលាំងបន្តិចម្តងៗ ដរាបដល់បព្ចាទ្វ័ម(ស្លាប់)ទៅហោង។ ហេតុនោះហើយបានជាខ្ញុំ(ចចកទមនកៈ) និយាយថា «ក្នុងកាលណាក៏ដោយ» ដូច្នេះជាដើម(លេខ ៨៣)។លំដាប់នោះ ចចកទមនកៈ និងករដកៈ ទាំងពីរដើរចូលទៅរកគោសពា្ជវីកៈ។ លុះទៅជិតហើយចចកករដកៈអង្គុយព្រងើយនៅទៀបគល់ឈើមួយ ចចកទមនកៈ ចូលទៅកាន់គោសញ្ជីវកៈ ហើយស្រែកកំហែងខ្លាំងៗថា «នែអាគោអុសកចង្រៃ! អែងមកពីណាមិនដឹងទេរឺអ្វី ព្រៃនេះស្តេចម្ចាស់អញឈ្មោះបិង្គលកៈ អោយអញថែរក្សាអីលូវនេះលោកសេនាបតីករដកៈបង្គាប់អញអោយមកប្រាប់ថាអោយអែងចូល ទៅរកលោកឆាប់ៗ បើអែងមិនព្រមចូលទៅទេ ចូរចៀសចេញពីព្រៃនេះអោយឆ្ងាយទៅ បើអែងរឹងទទឹងមិនព្រមស្តាប់ នឹងត្រូវទោសកំហុសដល់ក្តីស្លាប់មិនខាន អែងមិនដែលលឺទេរឺអី្វ ម្ចាស់យើងបើក្រោធហើយនឹងប្រើវិធីក្តៅក្រហាយណាស់។ គោសញ្ជីវកៈ ស្តាប់ពា
ក្យចចកទមនកៈហើយ ក៏ចូលទៅរកសេនាបតីករដកៈនោះ ជាមួយចចកទមនកៈ។ 
៨៥ - កិរិយាមិនធ្វើតាមអាជ្ញាព្រះនរេន្រ្ទ កិរិយាមិនអើពើចំពោះព្រាហ្មណ៍ និងកិរិយាទាំងអស់នេះឈ្មោះថាស្លាប់មិនបាច់ប្រហារដោយសស្រ្តាវុធឡើយ។គោសញ្ជីវក មិនស្គាល់ទំនៀមប្រទេស ដើរញញាក់ញញ័រចូលទៅជិតដោយភ័យខ្លាច ក្រាបប្រណម្យសេនាបតីករដកៈដោយអស្តាង្គបាត ព្រោះថា៖
៨៦ - ប្រាជ្ញាប្រសើរខ្ពស់ជាងកំលាំង ការអប្បអិតប្រាជ្ញានាំអោយធ្លាក់ខ្លួនថោកទាបដូចដំរី តែការពោលដូច្នេះ ដូចហ្មរដំរីវាយស្គរឃោសនាអោយលាន់លឺជិតត្រចៀកដំរីទេ។គ្រានោះគោសញ្ជីវកៈជំរាបសួរចចកករដកៈ ដោយក្តីខ្លបខ្លាចថា «បពិតលោកសេនាបតី! មេត្តាប្រោសប្រាប់ខ្ញុំបាទតើខ្ញុំបាទមានទោសខុសអ្វីត្រូវធ្វើដូចម្តេច។ ចចកករដកៈប្រាប់ថា៖«នែគោអុសកៈ! បើអែងចង់អាស្រ័យនៅក្នុងព្រៃនេះតទៅទៀត អែងត្រូវចូលទៅក្រាបប្រណម្យទេវបាទជាម្ចាស់យើងសុំនៅទីនេះទើបបាន» គោសញ្ជីវកៈអង្វករថា «បើលោករ៉ាប់រងធានាការពារខ្ញុំមិនអោយមានភ័យ ទើបខ្ញុំបាទទៅ»។ ចចកករដកៈឆ្លើយប្រាប់ថាៈ «យីអាចង្រៃពលិព័ទ្ធ! ម្តេចអែងមិនជឿអញ មិនអីទេកុំភិតភ័យខ្លាចអ្វី ព្រោះថា៖
៨៧ - ព្រះកេសវៈមិនបានពោលពាក្យតប កាលព្រះរាជានៃប្រទេស (ព្រះរាជាអង្គនេះព្រះនាមសិសុបាលជាស្តេចក្រុងចេទិ មានអគ្គមហេសីមួយអង្គនាមនាងរុក្មីនី។ ក្រិស្ណៈលបលួចយកនាងរុក្មីនីជាអគ្គមហេសីព្រះអង្គ ក៏កើតជាចំបាំងរវាងក្រិស្ណៈនិងព្រះបាទសិសុបាលឡើងកាលនោះព្រះបាទសិសុបាលដាក់សំបថព្រះកេសវៈគឺព្រះអីសូរ) ចេទិទ្រង់ដាក់បណ្តាសាសីហកេសរី រមែងបញ្ចេញសីហនាទ តនឹងអសនីបាត តែមិនដែលឆ្លើយតបសំលេងចចកឡើយ។
៨៨ - ព្រះពាយ មិនរំលើងរិសគល់ស្មៅទាំងឡាយ ដែលទាបៗហើយទន់ទោរអោនក្រាបស្រពាបទៅតាមខ្យល់សព្វកាល តែរមែងរំលើង រិសគល់ដើមឈើធំខ្ពស់ៗ រីអ្នកធំហៅហ៊ាន រមែងបំបាក់បំបបចំពោះអ្នកធំហៅហ៊ានដូចគ្នា។កាលនោះ ចចកទាំងពីរបណ្តើរគោសញ្ជីវកៈទៅ បង្គាប់គោអោយឈរនៅខាងក្រៅ ក្នុងទីមួយមិនឆ្ងាយប៉ុន្មាន ទើបចូលទៅកាន់សំណាក់បិង្គលកៈ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។ បិង្គលកៈក្រលេកមើលឃើញចចកទាំងពីរនោះមកដល់ ត្រេកអររីករាយណាស់ទទួលរាក់ទាក់ដោយអាការគួរសមក្រៃងលែង ហើយសួរទៅភ្លាមថា «ម្តេចទៅ! អែងឃើញអាសត្វនោះរឺទេ។ ចចកទមនកៈ ជំរាបថា «បពិត ព្រះទេវបាទ! អាសត្វចង្រៃនោះ យើងខ្ញុំឃើញ
ហើយ សត្វនោះស្លូតបូតទេ តែធាត់ធំមាំមួនមានកម្លាំងខ្លាំងណាស់ ដូចលោកម្ចាស់ឈ្វេងយល់ប្រាកដ អិលូវនេះវាចង់ចូលមកក្រាបបង្គំគាល់ផ្ទាល់ខ្លួន សូមលោកម្ចាស់រៀបចំរង់ចាំទទួល។ សព្វបើលឺ សំលេងខ្លាំងប៉ុណ្ណោះលោកម្ចាស់ពុំគួរគប្បីភ័យខ្លាចទេ ព្រាះថា៖
៨៩ - សព្វបើសំលេងខ្លាំង បើមិនទាន់ដឹងហេតុការណ៍នៃសំលេងនោះទេ បុគ្គលមិនគួរគប្បីភ័យខ្លាចឡើយ ស្រ្តីមេអណ្តើកមា្នក់ គ្រាន់តែដឹងច្បាស់នូវហេតុសំលេងប៉ុណ្ណោះបានទៅជាស្រ្តីដែលគេគួរគោរព»។ (ហិតោបទេសសេចក្តីប្រែ ភាសាបារាំង នៃលោកឡង់សឺរ៉ូ និងភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះគឺ ទឹកហូរទំលាយស្ពានបាន ការមិនចេះរក្សាការសំងាត់ ទំលាយការកំបាំងបាន ពាក្យញុះញុងទំលាយមិត្រភាពបាន សំរែកខ្លាំងទំលាយជនកំលាចបាន )បិង្គលកៈ សួរថាៈ «រឿងនោះតើដូចម្តេច។ ចចកទមនកៈរៀបរាប់រឿងនោះថា៖

រឿងពាលសង្រួមហួសប្រមាណ

     ដូចនិទានពីតាបស១រូប ទៅតាំងអាស្រមកុដិនៅខាងជាយពៃ្រ១ នៅទៀបជនបទនោះមានឧបាសកម្នាក់ ជាអ្នករាប់អានតាបសនោះ បាន ថ្វាយខ្លួនជាអ្នកឧបដ្ឋាកជាអ្នកបំរើ។ ឯតាបសនោះតែងចូលទៅកាន់ត្រកូលនោះរឿយៗ លុះនៅយូរមក ឧបាសកនោះយកប្រាក់១ហឹបទៅ ផ្ញើទុកនឹងតាបស។

ឯតាបសក៏អោយឧបាសកកប់ហឹបប្រាក់ទុកក្នុងទី១ ដ៏សមគួរខាងទីអាស្រមនោះឯង ដល់យូរបន្តិចមក តាបសនោះកើតលោភចេតនា ទើបគិតថា អាត្មាអញនេះមកបួស ខំប្រព្រឹត្តរក្សាសីល ក៏យូរឆ្នាំណាស់ហើយ មគ្គក៏មិនបានដល់ ផលក៏មិនបានសំរេចទាំង ឈានទៀតក៏មិនកើតម្តងសោះ បើដូច្នេះគួរតែអញសឹក ចេញចាកសិក្ខាទៅជាឃរា វាសវិញ គិតប្រកបការរកស៊ីយល់ជាប្រសើរជាង ឯប្រាក់ដែលឧបាសកគេផ្ញើ នោះ អញ នឹង លួចយកទៅធ្វើជាដើមទុនប្រកបការខាងផ្លូវលោកិយបានហើយ តែនឹងលួច យកទៅឥឡូវនេះ ឧបាសកជាម្ចាស់គេ នឹង តាមតវ៉ាចោទថា អាត្មាអញលួច បើដូចេ្នះ មានតែគិតលួចជាការបង្វែងដាន កុំអោយម្ចាស់គេនោះសង្ស័យនឹងខ្លួនអញបាន។
     កាលបើតាបសគិតយល់ឧបាយ១ដូច្នេះហើយ ទើបកកាយយកហឹបប្រាក់អំពីទីនោះ នាំទៅកប់ទុកទីដទៃ ដើម្បីមិនអោយម្ចាស់ប្រាក់សង្ស័យ នឹងខ្លួន លុះកប់លាក់ហឹបប្រាក់ នោះហើយតាបសក៏រៀបគ្រឿងបរិក្ខារ ដាក់សំពាយស្ពាយដើរទៅកាន់ផ្ទះឧបាសក ឯឧបាសក បានយល់តាបសមកដូច្នេះហើយក៏រៀបទីអាសនៈដ៏សមគួរហើយ និមន្ត តាបសឡើងទៅលើគ្រឹះស្ថានវន្ទាធ្វើបដិសណ្ឋារៈសួរទទួលដោយសេចក្តីរាប់អាន។ ឯតាបសនិយាយថាៈ
   -  ចំរើនពរ អាត្មាភាពមកលាញោមទាំងអស់គ្នា នឹងទៅនៅព្រៃព្រះហិមពាន្តហើយ ត្បិតទីលំនៅសព្វថ្ងៃនេះ ជាទីនៅជិតទៀបស្រុក មនុស្ស ម្នាទៅមកមិនដាច់ នាំអោយកង្វល់រវល់ នឹង ការលោកិយច្រើនណាស់ រកអោកាសនឹងចំរើនភាវនាពុំបាន ១ទៀតឯរឿងប្រាក់ញោមដែល ផ្ញើនោះ អោយញោមទៅយកផងចុះ អាត្មាទៅហើយកែ្រងមានអន្តរាយជាខាងក្រោយ ញោមកុំមៃថាអាត្មាឡើយ»។ ឯឧបាសកនោះក៏ ឆ្លើយថា៖
   -   មិនអីទេ ព្រះករុណារឿងប្រាក់ដែលកប់លាក់ទុកនោះ ចំពោះដឹងតែលោកម្ចាស់ និងខ្ញុំករុណាតែពីរនាក់ប៉ុណ្ណោះ ឯងអ្នកឯណា នឹង បាន ដឹងលឺផងជា៣-៤នាក់ពុំមាន បើលោកម្ចាស់ចង់ទៅនៅព្រៃហិមពាន្តក្នុងថ្ងៃណា ក៏សូមនិមន្តទៅចុះ រឿងប្រាក់នោះចាំខ្ញុំរួចធុរៈរវល់ថ្ងៃណា សឹមខ្ញុំទៅ យក។ ឯតាបសក៏ឆ្លើយថា៖
   -   ចំរើនពរអញ្ជើញទៅយកចុះ។
    ថាហើយក៏់លាត្រកូលនោះចេញទៅ កាលចុះទៅដល់មាត់ជណ្តើរ តាបសក៏កាន់យកស្បូវដែលប្រក់ផ្ទះនោះមួយសរសៃ ហើយសៀត ជាប់ នឹង ជដា គឺផ្នួងសក់ដើរទៅដល់មាត់ច្រកផ្លូវ ហើយវិលត្រលប់មកវិញលើកយកកំណាត់ស្បូវនោះ ជូនទៅឧបាសកហើយថា៖
   -   ញោមអើយអាត្មាភាពសូមទោសញោមផងចុះ ត្បិតអាត្មាពុំបានកែ្លងលួចកំណាត់ស្បូវនេះទេ គឺវាជាប់ទៅ នឹង ផ្នួងជដានៃអាត្មាអាត្មា ក៏ពុំដឹងសោះលុះតែដើរទៅដល់ក្រៅបង ស្រាប់តែឃើញស្បូវនេះវាធ្លាក់ពីជដាមក ទើបអាត្មាកើតសេចក្តីភិតភ័យដោយសីលកែ្រងសៅ ហ្មងហេតុនេះទើបយកមកជូនញោមវិញ សូមញោមមេត្តា អត់ទោសអាត្មាចុះ។
    ឯឧបាសកនោះ លុះលឺពាក្យជដិលកោង និយាយជូនកំណាត់ ស្បូវដូច្នេះហើយ ក៏សំគាល់ថា «លោកតាបសនេះមានសីលពិសេស» ទើប តបទៅថាៈ
   -   បពិត្រព្រះករុណាម្ចាស់ កុំមានហរិទ័យរង្គៀសឡើយ យើងខ្ញុំពុំមានចិត្តសង្ស័យ នឹងសីលលោកម្ចាស់ទេ ចូរលោកម្ចាស់ និមន្តទៅតាមសប្បាយចុះ។
    គ្រានោះ ព្រះពោធិសត្វជាម្ចាស់យើងនេះ អន្ទោលជាតិកើតជានាយឈ្មួញ១នាក់ បានទៅជួញដល់ទៅស្រុកនោះ លុះដើរទៅបានលឺតាបស ជូនកំណាត់ស្បូវ ដែលខ្លួនកាន់យកដោយឧបាយកោងដូច្នេះហើយ ក៏យល់ដោយប្រាជ្ញាជ្រាបថាតាបសនេះ មានបើលួចយកទ្រព្យអ្វីៗរបស់ អ្នកផ្ទះនេះមិនខានឡើយ ទើបពោធិសត្វដណ្តឹងសួរ ទៅឧបាសកនោះថា៖
   -   អ្នកឯងមានផ្ញើទុកដាក់របស់អ្វី នឹងតាបសនេះខ្លះដែរឬទេ?» ឧបាសកនោះប្រាប់ថា៖
   -  ខ្ញុំបានផ្ញើប្រាក់១ហឹបនឹងលោក។ ពោធិសត្វថា៖
   -   ឱ! បើ ដូច្នោះប្រាក់ឯងនោះ វិនាសដោយដៃលោកជីតុនអ្នកឯងប្រាកដហើយ ប្រាក់១ហឹបនោះ លោកជីតុនអ្នកឯងលួចយកទៅហើយ ចូរអ្នកឯងទៅតាមចាប់ខ្លួនអោយទាន់ក្នុងកាលឥលូវនេះ។
    ឯឧបាសកនោះជាមនុស្សឥតប្រាជ្ញា ក៏ឆ្លើយតបថា៖
   -   លោកជីតុនខ្ញុំនេះ លោកមានសីលវិសេសពេកណាស់ លោក នឹងអាចហ៊ានលួចប្រាក់នោះឯណាបាន តែត្រឹមកំណាត់ស្បូវ១សរសៃ ដែលជាប់ទៅ នឹង ជដាសក់របស់លោកម្តេចលោកក៏ពុំហ៊ានកន្លង លោកនាំយកមកអោយវិញ ហេតុនោះ នឹង ថាលោកលួចប្រាក់ខ្ញុំឯណា ក៏បាន។ ពោធិសត្វតបថា៖
   -   ឱ! អ្នកឯងមិនស្គាល់អាការពាលទេតើ! នែអ្នក ក៏ឯសីលអទិន្នាទាន នឹង ដាច់ នឹង សៅហ្មង ព្រោះកំណាត់ស្បូវ ១សរសៃនោះឬអ្វី? នេះ ឯងហើយ ជាអាការរបស់មនុស្សយកសក់បាំងភ្នំ បន្លំដាន លួចប្រាក់អ្នកឯងពិតហើយ បើអ្នកឯងមិនជឿ អញ្ជើញទៅមើលប្រាក់អ្នកចុះ ដែលផ្ញើទុកនោះ ជានៅដូចដើម ឬដូចម្ដេចទៅចូរទៅអោយឆាប់ ទាន់តាបសគាត់មិនទាន់ទៅឆ្ងាយ។
    ឯឧបាសកនោះក៏យល់តាម ទើបនាំពោធិសត្វទៅអាស្រមនៃតាបស ទៅមើលទីដែលកប់ប្រាក់នោះ ឃើញអាចម៍ដីខ្ចាយរាយពាស ទើប កកាយទៅខាងក្រោមក៏ពុំឃើញហឹបប្រាក់នោះឡើយ។ ឧបាសកក៏រឹត តែជឿពាក្យពោធិសត្វក្រៃពេក ទើបនាំពោធិសត្វរត់ទៅតាមតាបស បានទាន់នាកណ្តាលផ្លូវ ហើយក៏ចាប់ខ្លួនតាបសនោះមកសាកសួរថា៖
   -   ប្រាក់យើងដែលផ្ញើនោះបាត់អស់ទៅហើយ កាលយើងមកកប់ទុកនោះ ពុំមានអ្នកណា១អាចដឹងទេ គឺដឹងតែប្រស្តែងឯង និងរូបយើង ពីរនាក់ប៉ុណ្ណោះទេ ឥឡូវបាត់ពីទីនោះទៅ នឹង ថាអ្នកឯទៀតណាមកលួចនោះក៏មិនបាន គឺប្រស្តែង ឯងលួចពិតហើយ ចូរអ្នកប្រាប់យើង ដោយពិតចុះ បើពុំប្រាប់យើង យើងនឹងវាយអោយស្លាប់ ឥឡូវនេះឯង។
    ឯជដិលកោងនោះក៏ភិតភ័យខ្លាចសេចក្តីស្លាប់ ក៏ប្រាប់តាមដំណើរខ្លួនលួចបង្វែងទៅកប់ទុកនៅទីឯទៀត ហើយក៏នាំឧបាសកនោះ ទៅ យកហឹបប្រាក់ដែលខ្លួនលាក់ទុកនោះប្រគល់អោយដល់ឧបាសកជាម្ចាស់ប្រាក់។ ឯឧបាសកក៏ទទួលយកហឹបប្រាក់ហើយតិះដៀលតាបស នោះដោយប្រការផ្សេងៗ ហើយបែរទៅសរសើរប្រាជ្ញានៃ ពោធិសត្វ ដោយអនេកប្បរិយាយ ទទួលពោធិសត្វទុកជាគ្រូអាចារ្យប្រដៅខ្លួន អំពីថ្ងៃនោះមក។
ចប់តំរាពាលសង្រួមហួស ប្រមាណ
    ស. ឆ្លើយថាករុណាលោកគ្រូម្ចាស់ៗ សំដែងមកនេះខ្ញុំចូលចិត្តហើយ តែការដែល នឹងស្គាល់អាការកិរិយាមនុស្សពាលនោះក្រណាស់ ជួនមនុស្សពាលនោះ វាមានអំណាច និយាយបញ្ចុះបញ្ជូលអ្នកស្រុក អ្នកស្រុកក៏នាំគ្នាជឿតាមពាលនោះទៅ ជួនជាមានអ្នកណា ១ដឹងស្គាល់ អាការកិរិយានៃមនុស្សពាល នៅមិនប្រព្រឹត្តមិនជឿតាមគេៗ ក៏បៀតបៀនអ្នកនោះឯងថា ជាមនុស្សឆ្កួតវិញដូច្នេះនេះលោកគ្រូនឹងប្រព្រឹត្ត ទៅយ៉ាងណា នឹង អោយរួចអំពីពាលនោះបាន? ។
    គ. អោ!ឯងថានោះត្រូវហើយ  ក៏វិស័យគេឆ្កួតពេញស្រុកហើយ ឯងជាតែម្នាក់ឯង ឯណាក៏នឹងបាន តែតោងមើលកាល មើលសម័យ ពិចារណាមើលតាមអាការនោះផង ជាការពាក់ព័ន្ធដោយទោសរាជ ឬដោយទោសរាស្រ្ត គឺកើតមកជាមនុស្សត្រូវអោយស្គាល់ទោសពីរ ប្រការ គឺទោសរាជ១ ទោសរាស្រ្ត១ ឯទោសរាជនោះ គឺពាលនោះឯង វាកែ្លងតាំងខ្លួនជាអ្នកបុណ្យ ហើយអួតខ្លួនថា វាជាស្តេចជាព្រះអង្គ ម្ចាស់ មាននាមថា ព្រះបាទធម្មិករាជជាដើមតាំងបញ្ចុះបញ្ជូលមហាជនកងទ័ព គិតក្បត់ម្ចាស់ផែនដីយ៉ាងនេះហៅថាទោសរាជ គឺទោសព្រោះ តាំងខ្លួនជាស្តេច ថាបើឯង ដឹងអាការហេតុដូចយ៉ាងថាមកនេះហើយតោងគិតវេះគេចចេញចាកទីនោះបង់ ទើបអាចរក្សាខ្លួនអោយសុខបាន។
    ឯទោសរាស្រ្តនោះ គឺពាលមានអំណាចក្តី អិតអំណាចក្តី វាប្រចុបប្រចែងកែ្លងក្លាយ ប្រើឧបាយមាយានិយាយអួត កុហកថា វាចេះធ្វើ ហោរទាយ ចេះអង្គុយធម៌ មើលហួយ មើលខ្មោច ចេះគ្រូមើលជំងឺ មើលស្តោះគ្រោះ បូជាគ្រោះ ជាដើម ហើយវានិយាយបំភ័យអោយ អ្នកស្រុកបូជាផ្សេងៗ។ មនុស្សទាំងឡាយជឿពេញស្រុកហើយតែឯងមិនជឿតាមគេ គេថាឯងឆ្កួត យ៉ាងនេះហៅថាទោសរាស្រ្ត។ តែបើ ពាលមានអំណាច វានឹងបៀតបៀនហើយតោងប្រព្រឹត្តទៅតាមកិរិយាដូចតំរាថា «លោកបែ្រតោងប្រព្រឹត្តតែចិត្តកុំប្រែតាមវា» គឺប្រព្រឹត្ត តែកិរិយាក្រៅទៅចុះ ព្រោះការទាល់ ដូចមាននិទានរឿងចៅសនជាបែប។

0 បទពិគ្រោះ:

Post a Comment