Ads 468x60px

Blogger templates

Tuesday, December 30, 2014

ស្រីហិតោបទេស


កថាទី៧

រឿងព្រះរាជា បុត្រពាណិជ និង ភរិយា
នៅក្នុងប្រទេសកាន្យកុព្វ (សព្វថ្ងៃហៅ កាណោដ ស្ថិតនៅត្រើយខាងជើងទន្លេគង្គា និងស្ទឺងជម្នា ក្នុងខេត្ត អគ្រៈ
ប្រែថា ព្រះរាជបុត្រីគម ជាបុត្រីព្រះបាទកុសនាក ព្រោះព្រះនាងមិនព្រមយកព្រះពាយជាស្វាមី) មានព្រះរាជាមួយ
ព្រះអង្គ នាមវិសេនរាជព្រះរាជាអង្គនេះ ទ្រង់បានប្រគល់រាជ សម្បត្ដិថ្វាយព្រះរាជអោរសមួយព្រះអង្គទ្រង់ព្រះនាម
តុង្គពលរាជ អោយគ្រប់គ្រងវីរបុរីរាជធានី ថែរក្សាប្រទេសជាតិមាតុភូមិ។ ព្រះរាជបុត្រអង្គនេះទ្រង់តាំង នៅក្នុងប
ឋមវ័យ អុត្ដមសម្បូណ៌ដោយស្រីស្រឹង្គារបរិវារ និងភោគសម្បត្ដិទាំងឡាយ។ ថ្ងៃមួយ កាលព្រះបាទតុង្គពលរាជស្ដេ
ចទ្រង់ប្រពាតតាមវិថីក្នុងព្រះរាជធានី ទ្រង់ទតព្រះនេតទៅប្រទះឃើញភរិយានៃបុត្រពាណិជម្នាក់ ឈ្មោះនាងលា
វណ្យវតី ជាស្រ្ដីនៅក្មេងកំពុងពេញរូបល្អអិតខ្ចោះទាស់ត្រង់ណា។ លុះស្ដេចទ្រង់ត្រលប់ទៅកាន់ព្រះរាជវាំងវិញព្រះ
រាជហរិទ័យនៅចងចាំរូបសោភានៃនាងលាវណ្យវតីមិនភ្លេចដូចជាត្រូវសរកាមទេព ទ្រាំមិនបានទល់តែទ្រង់ត្រាស់
បង្គាប់អោយហៅមេអណ្ដើកទៅនាំនាងនោះមកថ្វាយ ព្រោះថា៖
 
១៩៥ សរគឺកិរិយាក្រលេកមើល កើតក្ដីស្នេហាស្រ្ដីមានរូបល្អទាំងឡាយ បាញ់ចេញអំពីកិរិយាយឺតកៅទ័ណ្ឌ គឺរោម
ចិញ្ចើមក៏មានពណ៌ខ្មៅនិលស្រិល កោងទ្រទួយវែងដល់គុម្ពត្រចៀក បើមិនទាន់មកប៉ះដល់ចិត្ដបុរសដ៏រាបណាបុរ
សអាចតំកល់ចិត្ដមាំក្នុងធម៌ លោកសប្បុរសអាចគ្របសង្កត់អិន្រ្ទីទាំងឡាយ អាចរក្សាសេចក្ដីអៀនខ្មាស់នឹងអាច
តាំងនៅក្នុងវិន័យបានដរាបនោះ។ អែនាងលាវណ្យវតី តាំងពីបានប៉ះភ្នែកដោយព្រះនេតព្រះបាទតុង្គពលរាជ ក៏មានចិត្ដប្រតិព័ទ្ធនឹកមមៃមិនភ្លេចហាក់ដូចជាត្រូវរបួសដោយសរ ដែលព្រះកាមទេពបាញ់មក ត្រូវចំដួងចិត្ដចាប់ពើតស្អិតគិតតែផ្លូវមួយ ព្រោះថា
១៩៦ មិនមានសច្ចៈ ចិត្ដរហ័ស មាយាអិច្ឆា លោភក្រៃពេក មិនមានគុណសម្បត្ដិល្អ និងលាមកទាំងអស់នេះជាទោ
សនៃស្រ្ដីកើតពីសភាពខ្លួនអែង។ គ្រាកាលនាងលាវណ្យវតី ស្រីចិត្ដចើកបានស្ដាប់ពាក្យនិយាយដឹកនាំបញ្ចុកបន្ស៊ីនៃ
នាងមេអណ្ដើកហើយក៏ធ្វើមាយាឆ្លើយតបថា ខ្ញុំចិត្ដស្មោះត្រង់និងស្វាមី អោយខ្ញុំប្រព្រឹត្ដដូចស្រីអាក្រក់ល្មើសកន្លង
ចិត្ដស្វាមីខុសគន្លងធម៌ដូចម្ដេចកើត? ព្រោះថា៖
១៩៧ ស្រីណាឆ្លៀវឆ្លាតប្រសប់វាងវៃក្នុងការផ្ទះ ស្រ្ដីនោះជាភរិយាមែនទែន ស្រ្ដីណាសាយកូន ស្រ្ដីនោះជាភរិយា
មែនទែន ស្រ្ដីណាស្មោះត្រង់ចំពោះស្វាមី ស្រ្ដីនោះជាភរិយាមែនទែន។
១៩៨ ស្រ្ដីណាមិនធ្វើអោយភស្ដារីករាយសប្បាយ ស្រ្ដីនោះបុគ្គលមិនគប្បីហៅភរិយាទេ បើភស្ដាពេញចិត្ដចំពោះ
នារីណាជាភរិយាហើយសូម្បីពួកទេវតាក៏ជួយរីករាយដែរ។កាលឺបើលដូច្នេះ ស្វាមីជាម្ចាស់ប្រាណរបស់ខ្ញុំ គាត់មានបំណងយ៉ាងណាខ្ញុំប្រតិបត្ដិតាមបំណងយ៉ាងនោះ អិតពិចារនណារេរាចិត្ដទេ។ នាងមេអណ្ដើកនោះ បញ្ចាក់សួរថា៖ «ពាក្យនេះជាពាក្យសច្ចៈដូចនាងនិយាយមែនរឺអ្វី?»។ នាងលាវណ្យវតីឆ្លើយតបវិញថា «ចា៎ !ពាក្យនេះជាពាក្យសច្ចៈពិតប្រាកដមែន»។ កាល នោះនាងមេអណ្ដើកក៏លាត្រលប់ចូលទៅកាន់ព្រះរាជវាំងវិញ នាំយកសេចក្ដីទាំងអស់នេះទៅក្រាបបង្គំទូលព្រះបាទតុង្គពលរាជអោយទ្រង់ជ្រាបសព្វគ្រប់ប្រការ។ ព្រះបាទតុង្គពលរាជ ទ្រង់បានព្រះសណ្ដាប់អស់អាថិសេចក្ដីហើយ ទើបទ្រ ង់មានព្រះបន្ទូលត្រាស់ប្រឹក្សាថា តើយើងគិតធ្វើដូម្ដេចអោយប្ដីវានាំខ្លួនវាយកមកអោយយើងបានហ្ន៎?។ នាងមេអណ្ដើកក្រាបទូលថា បើលដូច្នោះសូមទ្រង់ប្រើអុបាយកល ព្រោះថា៖
១៩៩ មែនពិត កិច្ចការណាដែលអាចសំរេចបានដោយអុបាយកល កិច្ចការនោះ គេមិនបាច់ប្រើសេចក្ដីព្យាយាមទេ
ដំរីស្ដត្រូវចចកដើរអុបាយបោក អោយធ្លាក់ក្នុងបឹងភក់ ក៏ដល់សេចក្ដីស្លាប់អន្ដរធានទៅហោង។ ព្រះតុង្គពលរាជសួរ
ថា រឿងនោះតើដូចម្ដេច?

0 បទពិគ្រោះ:

Post a Comment