កថាទី១: ទស្សនះចំពោះខេមរកម្មយានសិក្សា
សម្តេចព្រះសង្ឃរាជទ្រង់ មានព្រះយោបល់ទៅលើខេមរយានកម្មសិក្សាថា «ប្រទេសខ្មែរមានភ័ព្វសំណាងខ្ពង់ខ្ពស់បានទទួលឯករាជ្យវប្បធម៌រឹងរឹតតែច្បាស់លាស់ ថែមទៀត ពិសេសក្នុងវិស័យសិក្សាធិការជាតិចាប់តាំងពីកំណើតខេមរយានកម្មសិក្សា មក។ ជំហរវប្បធម៌ជាតិ ពឹងផ្អែកធំទៅលើអក្សរនិងភាសាខ្មែរក៏ដូចជាពឹងផ្អែកទៅលើ ខេមរយានកម្មនេះដែរ ដោយសារតែខេមរយានកម្មនេះ ត្រូវចាត់ទុកដូចជាយានផ្ទុក យកចំណេះវិជ្ជាជាភាសាបរទេស មកលាតត្រដាងផ្សព្វផ្សាយជាភាសាខ្មែរឲ្យជ្រាបដល់ជម្រៅមជ្ឈដ្ឋាន មិនត្រឹមតែសិស្សានុសិស្ស គ្រូបាធ្យាយប៉ុណ្ណោះទេ ថែមទាំងដល់ប្រជាពលរដ្ឋគ្រប់ប្រភេទ គ្រប់វ័យថែមទៀតផង ។
តាមជំនឿជ្រះថ្លាពេញលក្ខណៈលើតំលៃ និងមធ្យោបាយភាសាជាតិ ខេមរយានកម្មសិក្សាប្រាកដជាអាចបម្រើការរៀននិងការ បង្រៀនគ្រប់ភូមិសិក្សាទាំងទាបទាំងខ្ពស់ បានទាំងអស់ ។ភាសាជាតិណាក៏ដូចជាជាតិណាដែរ តែងតែមានសភាពលក្ខណៈងាយស្រួលនិង លក្ខណៈពិបាកកប់នៅលាយឡំជាមួយគ្នាជាធម្មតា។ ទុកជាមានសភាពលក្ខណៈដូច្នេះក៏ដោយ ក៏ភាសានីមួយៗ តែងតែមានក្បួនច្បាប់របស់ខ្លួនទៅតាមសម័យកាល។ ការខិតខំតម្រិមតម្រង់គន្លងភាសាឲ្យបានត្រឹមត្រូវ មានឯកភាពនៅក្នុងរង្វង់ក្បួនច្បាប់ សុទ្ធ សមតាមបែបបទវិទ្យាសាស្ត្រពេញទីចាត់ទុកជាការពិបាកមួយដែលអាចបណ្តាលមកអំពីការវិត្តន៍នៃសង្គមមនុស្ស តម្រួវមនុស្សឲ្យដើរលឿនមុនក្បួនច្បាប់ ឬ ដើរងាក ចេញពីក្បួនច្បាប់ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនិងឯកភាពជាតិ ឬក៏មកអំពីការមិន ចុះសម្រុងគ្នារវាងបែបចាស់និងបែបថ្មី ឬមួយមកអំពីដំណើរច្របល់នៃវប្បធម៌ដែលមិនច្បាស់ថាជារបស់ខ្លួនឬរបស់គេ ។ ភាសាខ្មែរសម័យខេមរយានកម្ម បានប៉ះទង្គិចនឹង ឧបសគ្គបែបនេះខ្លះដែរ តែការប៉ះទង្គិចនេះបានរលាយខ្សុលវិញដោយសារតែ ខេមរ យានកម្មជាអង្គការជាតិនិយមផ្តល់អាទិភាពធំទូលាយក្នុងការបកប្រែពាក្យបច្ចេកទេស បរទេសជាពាក្យពេចន៍ខ្មែរសុទ្ធៗ មុននឹងបែទៅរកពាក្យបាលី សំស្ក្រឹត បារាំង អង់គ្លេស ពីព្រោះតែយល់ថាត្រូវញ៉ាំងវិវត្តន៍ភាសាខ្មែរអោយស្របទៅតាមគោលច្បាប់ ខ្មែរបុរាណ។ ដោយការក្តាប់យកគំនិតនេះជាគោល ខេមរយានកម្មសិក្សា គ្មានផលប្រយោជន៍ អ្វីទៅបង្កើតការពិបាកថ្មីទៅលើការពិបាកចាស់នោះឡើយ ។ មិនយូរមិនឆាប់ ខេមរ យានកម្មនឹងក្លាយទៅជាភ្នាក់ងារចម្បងមួយក្នុងការដោលភាសាជាតិអោយលឿនទៅ មុខទាន់ការចាំបាច់នៃសង្គមខ្មែរ សម័យសង្គមរាស្រ្តនិយមពុទ្ធសាសនា...។អាត្មាមានជំនឿស៊ប់លើអង្គការខេមរយានកម្មនេះហើយ ពេញអធ្យាស្រ័យចូលរួម សហប្រតិបត្តិការជាមួយ ដោយគ្មានគិតដល់ការបង់ខាតពេលវេលានិងនឿយកាយ ពលសោះឡើយ ។

ភ្នំពេញ, ថ្ងៃទី ៩ កញ្ញា ១៩៦៨
សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត
0 បទពិគ្រោះ:
Post a Comment