Ads 468x60px

Blogger templates

Thursday, January 8, 2015


កថាទី២: កាព្យរំលឹកអំពីអក្សរខែ្មរ

បទពាក្យ ៧
-អក្សរសាស្ត្ររុងរឿងដោយសារខ្មែរ
ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស 
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស
 ពុំហ៊ានបង្ខុសឲ្យខូចបង់ ។

-ជនខ្មែរស្រុះគ្នាលើកតម្កើង 
ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់ 
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ 
ខំប្រឹងសម្រង់អក្សរជាតិ ។ 

-អក្សរវិបត្តិជាតិវិបត្តិ 
ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត 
ហេតុនេះខ្មែរយើងកុំរវាត 
ត្រូវរក្សាជាតិឲ្យរឹងប៉ឹង ។


-បើដឹងមិនដល់កុំធ្វើចេះ 
ចំណេះតិចតួចស្តួចស្តើងស្តឹង 
បើចង់ច្បាស់លាស់ត្រូវប្រឹងខំ 
កុំដេកសម្ងំឲ្យចេះឯង ។

 -ចំណេះកើតមានព្រោះការរៀន 
កម្ជិលអៀនប្រៀនកុំសម្តែង 
ធ្វើឲ្យគេស្ងើចគេកោតក្រែង 
ស្លាក់ស្លែងទេកុំរិះគន់គេ ។

-ត្រូវរិះគន់ខ្លួនឯងជាមុន
 កុំឲ្យស៊យស៊ុនខុសទទេ
 បើឆ្ងល់ពុំយល់ត្រូវសួរគេ 
ឥតថោកអ្វីទេថ្លៃទេតើ។ 

-បុរាណថាថោកអីនឹងដៃ
 ថ្លៃអីនឹងមាត់ពោលសើវ៉ើ
 រៀនទៅសួទៅទើបគ្រាន់បើ 
អើពើចង់ចេប្រសើរណាស់ ។

-ចាស់ថាបើល្ងង់កុំធ្វើចេះ
មិនមានចំណេះឲ្យជាក់ច្បាស់
បើស្តើងហើយចង់ឲ្យបានត្រាស់
 ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។

-អបស្ទបប៉ះប៉ុនយកកម្រាស់
 កុំចាំងកុំច្រាស់ហួសមាត្រា
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា
ទោលឬបន្ទោរមួនជាងមុន ។

-បើចេះអក្សរនិងភាសា
 នៃជាតិណាៗ កុំជ្រុលស៊ុន
ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន
 សុនត្រុនប្រែស្រាយក្លាយក្តីពិត ។

-កាលដែលប្រារព្ធនឹងប្រែស្រាយ
 ត្រូវគិតនាយអាយដោយពិនិត្យ
ឲ្យឃើញេសេចក្តីជាខ្មែរពិត
 សឹមកែកុំផ្តិតតាមពាក្យគេ ។

-ត្រូវប្រែឲ្យមកជាសេចក្តី
ដែលខ្មែរប្រុសស្រីអាចរិះរេ
ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ
ត្រឹមត្រូវតាមរូបសេចក្តីពិត ។

-អ្នករៀនភាសាជនបរទេស
ទ្វេធ្វេសដោយការឥតបើគិត
កាលខ្លួនកំពុងរៀនប្រឹងប្រិត
 ប្រែផ្តិឲ្យចំតាមរូបស័ព្ទ ។

-ភ្លេចនឹកគិតមកភាសាខ្លួន
 ឲ្យយល់សំនួនដែលងាយស្តាប់
សម្លឹងសង្កេតតែរូបស័ព្ទ
ក៏ស្រាប់តែប្រែខុសទាំងស្រុង ។

-អ្នករៀនសំស្ក្រឹតឬបាលី
ប្រែខុសសេចក្តីព្រោះភ័ន្តផុង
យល់ខុសទទេទាំងដើមចុង
 ចូលក្នុងវិស៊ុងខ្មាសអ្នកផង ។

-តិដ្ឋៈ បាលីប្រែថា ឈរ
 អ្នករៀនឈ្លក់វរអន់ម្តងៗ
ត្រង់មានសេចក្តីថាស្ងួនគ្រង
ប្រែឆ្គងថាឈរនៅជាប់ស័ព្ទ ។

-បារាំង «ព័រតេសួរឡាតែ»
 ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់
អ្នកដែលមិនចេះអោយគ្នាស្តាប់
 បង្គាប់ថាឲ្យកាន់លើក្បាល ។

-មិនប្រាប់អោយគ្នាដឹងថាទូល
 នេះហៅស្រមូលពុំត្រកាល
ពាក្យខ្មែរថាទូលក៏ក្បាល
ត្រកាលអោយប្រែខុសពាក្យខ្លួន ។

-តែងកាព្យឲ្យត្រូវតាមសម្ផ័ស្ស
តាមកាព្យចាស់ៗដែលមានចួន
កុំចេះតែតែងតាមចិត្តខ្លួន
 ឯកាព្យមានចួនខុសតម្រា ។

-ពាក្យអឺយ និង អើយសូរផ្សេងគ្នា
 ដូចជាប្អូនអើយ ម្តេចឡើយថា
ស្តាប់បងមិនឮ ឬស្ងួនភ្ងា
 ធ្វើជាមិនឮព្រោះរឹងខ្លួន ។

-ព្រះបាទសម្តេចព្រះហរិរក្ស
ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ
ក្នុងកាព្យព្រះអង្គដែលមានចួន
 សំនួនសម្ផ័ស្សឥតមានឆ្គង ។

-កវីគួរតែយកតម្រាប់
ពុំគួរប្រញាប់កាត់រំលង
រំលុបបែបនោះមិនត្រាប់ត្រង
ខុសពីបំណងអ្នកប្រាជ្ញចាស់ ។

-មានអ្នកតែងកាព្យខ្លះហ៊ានថា
ម្តេចមិនវាចាឲ្យជាក់ច្បាស់
ប្រើជាកិរិយាខុសស័ព្ទណាស់
គួរផ្លាស់សំដីនេះចេញចោល ។

0 បទពិគ្រោះ:

Post a Comment